ប្រធានាធិបតីអាមេរិក លោក Donald Trump បានចូលរួមសកម្មនៅលើ TikTok និងបង្កើតគណនីផ្លូវការរបស់សេតវិមាន ទោះបីជា TikTok កំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់នៅអាមេរិក។ លោក Trump បានពន្យារពេលជាលើកទី ៣ សម្រាប់ក្រុមហ៊ុន ByteDance ដើម្បីលក់ TikTok នៅអាមេរិក ដោយកំណត់ថ្ងៃ ផុតកំណត់ថ្មីនៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ។ លោកបានបញ្ជាក់ថា អាចនឹងពន្យារពេលបន្ថែមទៀតប្រសិនបើចាំបាច់ ដោយសារស្ថានការណ៍ស្មុគស្មាញ។ មានអ្នកវិនិយោគអាមេរិកច្រើនចាប់អារម្មណ៍ទិញ…
សិស្សមកពីតាមបណ្តាស្រុកអាចចូលស្នាក់នៅវត្តចំនួន៧ ក្នុងស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ក្នុងឱកាសប្រឡងសញ្ញាបត្រទុតិយភូមិសម័យប្រឡឆ្នាំ២០២៤-២០២៥
កំពង់ឆ្នាំង៖ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង សូមប្រគេន និងជូនដំណឹងដល់ព្រះគ្រូអនុគណ ក្រុងកំពង់ ឆ្នាំង ព្រះគ្រូអនុ គណស្រុករលាប្អៀរ ព្រះគ្រូចៅអធិការចំនួន ៧វត្តគឺ វត្តខេមវន្ត(ហៅវត្តខ្សាម) វត្តថ្មស (ហៅក្តីត្នោត) វត្ត កាសេមរតនារាម(ហៅវត្តធម្មយុត្តិ) វត្តពលិសបព្វតារាម (ហៅវត្តសន្ទូច) វត្តអារញ្ញិការាម វត្តត្រពាំងស្មោ និងវត្តសផ្ទៃ ព្រះមេត្តាជ្រាប ថា ៖ ដោយយោងទៅតាមការស្នើសុំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ក៏ដូចជាការសម្រួលដល់ការធ្វើ ដំណើរ ហូបចុក…
សមត្ថកិច្ចបង្ក្រាបសាច់បង្កកនិងទំនិញចម្រុះរាប់តោនឆ្លងអូរព្រំដែនពីប្រទេសថៃចូលកម្ពុជាក្បែរច្រកតំបន់ម៉ាឡៃ
បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ទំនិញរាប់តោនមានសាច់បង្កក និងទំនិញចាប់ហូយនាំចូលពីប្រទេសថៃឆ្លងអូរព្រំដែនខាងជើងច្រកតំបន់ម៉ាឡៃចំណុចភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថ កិច្ចចម្រុះចុះបង្រ្កាប និងឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿង។ តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹក នាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងមានការសម្របសម្រួលនីតិវិពីព្រះរាជអាជ្ញា អមសាលាដំបងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាការជួញដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លងកាត់អូរព្រំដែនចំណុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់ អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះ ឃុន អឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំ…
អ៊ីស្រាអែលនឹងកម្ទេចតំបន់ហ្គាហ្សាក្រុមហាម៉ាស បើមិនព្រមគោរពតាមលក្ខខណ្ឌចំនួន២
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz គំរាមកម្ទេចទីក្រុងហ្គាហ្សាឱ្យក្លាយជាផេះប្រសិនបើក្រុមហាម៉ាស់មិនដោះ លែងចំណាប់ខ្មាំង មិនទម្លាក់អាវុធ ឬមិនបញ្ចប់សង្គ្រាមតាមលក្ខខណ្ឌអ៊ីស្រាអែល។ លោកបានប្រៀបធៀបហ្គាហ្សា ទៅនឹងទីក្រុង Rafah និង Beit Hanoun ដែល រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu បញ្ជាឱ្យចរចាជាបន្ទាន់ដើម្បីដោះលែងចំណាប់ខ្មាំង អមដោយប្រតិបត្តិការយោធាដណ្តើមកាន់កាប់ហ្គាហ្សា និងកម្ទេចទីតាំងហាម៉ាស់។ អ៊ីស្រាអែលក៏បានអនុញ្ញាតឱ្យកែនទ័ពបម្រុង ៦០,០០០ នាក់។ សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ចាប់ផ្តើមតាំង ពីខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីហាម៉ាស់វាយ លុកអ៊ីស្រាអែលសម្លាប់មនុស្ស១,២១៩នាក់…
ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៣នាក់ ករណីកាន់កាប់អាវុធដោយខុសច្បាប់ និងសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ០៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានច្បាប់អនុ ញ្ញាត មានសម្ភារសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនាថ្ងៃទី២០ខែសីហាវេលាម៉ោង២០នឹង០០នាទីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូលបាន ត្រួតពិនិត្យអាវុធជាតិផ្ទះនៅចំណុចផ្លូវជាតិលេខ៤ដោយធ្វើការ ត្រួតពិនិត្យរថយន្ត១គ្រឿងម៉ាកToyota Alphardបើកបរដោយជនជាតិខ្មែរនៅក្នុងរថយន្តមានគ្នាចំនួន ០២នាក់ ខណៈនោះសមត្ថកិច្ចបានឆែកឃើញក្នុងរថយន្តមានកាបូបខ្មៅ១មានសម្ភារៈ មួយចំនួនអាចជាមធ្បោបាយសម្រាប់ចាប់ជំរិតទើបសមត្ថកិច្ចបានសួរនាំជនជាតិខ្មែរទាំងនេះ ហើយបន្តស្រាវជ្រាវលុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៥ និង…
វិធីជូនដំណើរនិស្សិតកម្ពុជា ១៧៩រូប ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិនដើម្បីសិក្សានៅប្រទេសចិន
ភ្នំពេញ៖ នៅថ្ងៃទី២២ សីហា ២០២៥ ស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំកម្មវិធីជូនដំណើរនិស្សិតកម្ពុជា ១៧៩រូប ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិនដើម្បីសិក្សានៅប្រទេសចិន ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ ពិធីនេះមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងតំណាងស្ថានទូតចិន។ លោក Jiang Nan បានថ្លែងថាអាហារូបករណ៍នេះបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជានិងចិន។ លោក ហង់ ជួនណារ៉ុន បានសាទរនិស្សិត និងផ្តាំផ្ញើឱ្យខិតខំសិក្សា ស្រាវជ្រាវ និងជួយគ្នាទៅវិញទៅមក ដោយរក្សាសាមគ្គីភាព និងមានមោទនភាពជាតិ។ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន…
ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ជំរុញបេក្ខជនប្រឡងបាក់ឌុបឱ្យគោរពច្បាប់ប្រឡង ថែរក្សាសុខភាព ដើម្បីឱ្យការប្រឡងដំណើរការរលូន និងទទួលជោគជ័យ
ក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៥នេះទាំងអស់ គោរពបទបញ្ញត្តិនៃប្រឡង និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីជំរុញឱ្យដំណើរការនៃការប្រឡងមានភាពរលូន និងទទួលបានជោគជ័យទាំងអស់គ្នា។ លោកបណ្ឌិតសភាចារ្យ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ខ្ញុំសូមអំពាវនាវដល់ក្មួយៗ ជាបេក្ខជនទាំងអស់ សូមគោរពបទបញ្ញត្តិនៃការប្រឡង ឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវយកតាមខ្លួននូវឧបករណ៍អេឡិចត្រូនិក…
បេក្ខជនប្រឡង សរុបជាង១៤ម៉ឺននាក់ ចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ២០២៥
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ ។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖ – ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ – ដំណើរការកំណែ…
វេទិកាសន្ទនាស្តីពី កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល
នៅថ្ងៃទី២២ សីហា ២០២៥ នៅក្រុងក្រចេះ លោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល»។ វេទិកានេះរៀបចំដោយ វ.ស.ស. ដោយមានការចូលរួមពីតំណាងអង្គការ សមាគម សហគមន៍ និងមន្ត្រីរដ្ឋបាលខេត្ត។ លោក កឹមរ័ត្ន វិសិដ្ឋ បានកោតសរសើរកិច្ចសហការល្អរវាងអាជ្ញាធរនិងអង្គការសង្គមស៊ីវិល លើកទឹកចិត្តឱ្យបន្តចូលរួមអភិវឌ្ឍន៍សង្គម ពង្រឹងសមត្ថភាព…
ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ស្អែកនេះ
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និងសម្តេចព្រះមហាក្សត្រិយ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ នឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ។ ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះបន្ទូលថា ក្នុងឱកាសនៃការគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាមព្រះអង្គ។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតលើព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់…