ពោធិ៍សាត់៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២ បានរៀបចំព្រឹត្តិការណ៍ដង្ហែទង់ជាតិខ្មែរ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ ក្រោមប្រធានបទ «ស្មារតីប្រជាជនខេត្តពោធិ៍សាត់ រួមគ្នាថែរក្សាជាតិមាតុភូមិ» ដោយវត្តមានលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងសមាជិកសមាជិកាក្រុមប្រឹក្សា គណៈអភិបាលខេត្ត ស្រុក ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រះសង្ឃ ក្រុមយុវជន លោកគ្រូ…
ទេសរដ្ឋមន្ត្រី អ៊ី ឈាន នាំយកស្បៀងអាហាររបស់សប្បុរសជន ទៅឧបត្ថម្ភជូនប្រជាការពារភូមិ នៅទូទាំងខេត្តប៉ៃលិន
ប៉ៃលិន៖ នៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៥ ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ប៉ៃលិន បាននាំយកស្បៀងអាហារដែលបានទទួលពីសប្បុរសជន ទៅឧបត្ថម្ភប្រជាការពារភូមិទូទាំងខេត្ត។ ការជួយឧបត្ថម្ភនេះមានគោល បំណងលើកទឹកចិត្ត និងគាំទ្រដល់កម្លាំងប្រជាការពារ ដែលកំពុងសហការជាមួយ កងកម្លាំងជួរមុខក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន និងតាមខ្សែព្រំដែន ក្នុងស្ថានភាពប្រទេសជាតិកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានពីប្រទេសថៃ។ លោកអ៊ី ឈាន បានបញ្ជាក់ថា ប្រជាការពារមានតួនាទីសំខាន់ក្នុងការពារសន្តិសុខសហ គមន៍ ដោយទប់ស្កាត់បទល្មើស ផ្សេងៗ…
ចិន និង រុស្ស៊ី បានចាប់ផ្ដើមសមយុទ្ធជើងទឹករួម JOINT SEA-2025 រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ សីហា
ចិន និង រុស្ស៊ី បានចាប់ផ្ដើមសមយុទ្ធជើងទឹករួម JOINT SEA-2025 រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ សីហា នៅសមុទ្រជប៉ុន ក្បែរកំពង់ផែវ្ល៉ាឌីវ៉ូស្តុក។ សមយុទ្ធនេះមានគោលបំណងពង្រឹងកិច្ចសហការយុទ្ធសាស្ត្ររវាងមហាអំណាចទាំងពីរ ។ ការហ្វឹកហាត់រួមរួមមានសង្គ្រោះក្រោមទឹក ប្រឆាំងនាវាមុជទឹក ការពារអាកាស ប្រឆាំង មីស៊ីល និងប្រយុទ្ធក្នុងសមុទ្រ។ ចិនបានផ្ញូនាវា ៤គ្រឿង រួមមាន នាវាពិឃាតបាញ់មីស៊ីល២គ្រឿងចូលរួមជាមួយកងនាវាចម្បាំង រុស្ស៊ី។ បន្ទាប់ពីសមយុទ្ធ ៣ ថ្ងៃ…
ក្រសួងមហាផ្ទៃ ហាមបង្ហោះដ្រូនរយៈពេល១៥ថ្ងៃ
ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានហាមមិនឱ្យមានបង្ហោះដ្រូន រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះតទៅ។ តាមរយៈលិខិតជម្រាបទៅអភិបាលខេត្តមានភូមិសាស្ត្រជាប់ប្រទេសថៃ រួមទាំងខេត្តសៀមរាប និងកំពង់ធំ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ។ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការហាមបង្ហោះដ្រូនក្នុងគោលបំណង់លើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាព សង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និងខេត្តពាក់ព័ន្ធក្នុងកាល:ទេស:ដែលប្រទេសជាតិត្រូវ បានប្រទេសថៃរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដី។ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ថាក្នុងករណីមានការបង្ហោះដ្រូន អ្នកប្រព្រឹត្ត ល្មើស…
ពលករជាង១៥០០នាក់បានត្ររឡប់ពីប្រទេសថៃ មកស្រុកកំណើតខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ ពលករ ពលការនី ដែលបានចំណាកស្រុក ពីខេត្តកំពង់ឆ្នាំងនាពេលកន្លងមក ទៅធ្វើការនៅប្រទេសថៃ បានត្រឡប់មកស្រុកកំណើតខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់វិញហើយ ក្រោយពីប្រទេសថៃបង្ករជម្លោះព្រំដែនជាមួយនិងកម្ពុជា ។ នេះបើយោងតាមរបាយការណ៍រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលដែលក្រុមការងារបានទទួលពលករមកពីប្រទេសថៃ តាមរថយន្តក្រុងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។ យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែរដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានត្រឡប់មកដល់ខេត្តកំពង់ឆ្នាំង ចំនួន១៥៥៥នាក់ ក្នុងនោះស្រីចំនួន៦៦១នាក់ ។
ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញប្រកាសអន្តរក្រសួង ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការចុះបញ្ជីដីធ្លី
ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញប្រកាសអន្តរក្រសួងស្តីពីការកែសម្រួលប្រការ៩ ថ្មី នៃប្រកាសអន្តរក្រសួង ២១៥ ប្រក/ដនស.មផ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៥ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការចុះបញ្ជីដីធ្លី។
លោក គួច ចំរើន ចេញសេចក្តីសម្រេចបញ្ចប់ភារកិច្ចលោកស្រី ធី សុវណ្ណថា ពីមន្រ្តីគណបក្ស និងបញ្ចេញពីសមាជិកគណបក្សប្រជាជនកម្ពុជា
កណ្តាល៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៥ នេះ លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល បានចេញសេចក្តីសម្រេចបញ្ចប់ភារកិច្ចលោកស្រី ធី សុវណ្ណថា ពីមន្រ្តីគណបក្ស និងបញ្ចេញពីសមាជិកគណបក្សប្រជាជនកម្ពុជា។ សេចក្តីសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានសម្រេចឱ្យបណ្តេញអ្នកនាង ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងឱ្យរដ្ឋមន្ត្រីមហាផ្ទៃបញ្ចប់តំណែងអ្នកនាងពីអភិបាលរងក្រុងអរិយក្សត្រ…
ក្រុមប្រឹក្សា និងគណ:អភិបាលខេត្តកំពង់ឆ្នាំង នាំយកគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាជូនវីរកងទ័ពខេត្តព្រះវិហារ
កំពង់ឆ្នាំង ÷ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តរួមនិងក្រុមការងារ បានចូលរួមសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ សប្បុរសជនទូទាំងខេត្តកំពង់ឆ្នាំង ប្រគល់ជូនវីរកងទ័ពនៃបញ្ជាការដ្ឋានអង្គរក្ស កងកម្លាំងនៃបញ្ជាការដ្ឋាននគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងបងប្អូនជនភៀសសឹក ស្នាក់នៅវត្តពោធិ៍ប្រាំពាន់ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ។…
Messi និង Ronaldo ក្នុងចំណោមកីឡាករទាំង ១០ រកគ្រាប់ច្រើនជាងគេ ដោយមិនរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ
ចាប់តាំងពីឆ្នាំ ២០០០ មកដល់ពេលនេះ គេឃើញមានកំពូលកីឡាករតែ២រូប ប៉ុណ្ណោះ កំពុងតែប្រដេញគ្នាប្រផិតប្រផើយទៅលើចំនួនស៊ុតបាល់បញ្ចូលទី ដោយពុំរាប់បញ្ចូលការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ Lionel Messi និង Cristiano Ronaldo ជាកីឡាករកំពូល ដែលនាំមុខគេលើកំណត់ត្រានេះ ចំណោមកីឡាករខ្សែប្រយុទ្ធខ្លាំងៗជើងចាស់ៗ ៨រូបផ្សេងទៀត។ បើរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ សរុបក្នុងអាជីព ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន មានកំណត់ត្រាតិចជាង កីឡាករវ័យ ៤០ឆ្នាំ នៅឡើយ ដោយគេរកបានត្រឹមតែចំនួន ១១២គ្រាប់ ប៉ុណ្ណោះ។ ចំណែកកីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រកបានគ្រាប់បាល់ពិន័យ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ចំពោះជនណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ តាមរយៈផេកហ្វេសប៊ុក និងឆានែលតេឡេក្រាមផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលផ្តួចផ្តើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ចំពោះជនណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ក្នុងនាមប្រជាពលរដ្ឋកម្ពុជាមួយរូប និងក្នុងនាមជាសមាជិករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី…