ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណា ឌីយ៉ា ផ្លូវជាតិលេខ៥១ ដែលមានទីតាំងស្ថិតនៅ ភូមិអង្គតាឡឹក ភូមិក្រាំងលាវ ភូមិត្រពាំងវែង១ ភូមិត្រពាំងវែង២ ភូមិគរ ឃុំសំបូរ ស្រុកសំរោងទង និងភូមិរោងដំរី ភូមិអង្គតាឯក ភូមិពន្នរ ភូមិត្រពាំងកំបោះ ភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមអនុត្រឹត្យចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងអនុត្រឹត្យដដែលបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ នេះមានទំហំ…
Author: RNR-NEWS.COM.KH
រដ្ឋបាលស្រុកជលគិរី រៀបចំដង្ហែពានរង្វាន់ជ័យលាភីចំនួន៦ សមិទ្ធិផលឆ្នាំ២០២៤-២០២៥
កំពង់ឆ្នាំង៖នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ រដ្ឋ បាលស្រុកជលគិរី បានរៀបចំពិធីដង្ហែពានរង្វាន់ ជ័យលាភីចំនួន៦ ដែលស្រុកទទួលបានជាផ្លូវការ ក្នុងនោះរួមមានទាំងពានរង្វាន់សមិទ្ធិកម្មរដ្ឋបាលស្រុក ពានរង្វាន់ស្តង់ដាសាលាគំរូ ពានរង្វាន់គ្រូល្អ និងពានរង្វាន់កីឡា សម្រាប់ឆ្នាសិក្សា២០២៤- ២០២៥។ ពិធីនេះដឹកនាំដោយ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី ដោយមានការចូលរួមពីមន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងស្រុក។ ដង្ហែពានរង្វាន់បានធ្វើឡើងនៅក្នុងមូលដ្ឋានស្រុកជលគិរី ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឱ្យបានទូលំទូលាយ ព្រមទាំងលើកទឹកចិត្ត និងអបអរសាទរចំពោះសមិទ្ធិផលថ្មីៗដែលរដ្ឋបាលស្រុក និងគ្រឹះស្ថានសិក្សាបានសម្រេចបាន។ ពានរង្វាន់ទាំងនេះជាផ្នែកមួយនៃការទទួលស្គាល់…
កម្លាំងនគរបាល្រឆាំងបទល្មើសសេដ្ឋកិច្ចចុះស្រង់ស្ថិតិទីតាំងអាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្ម នៅភូមិសាលាលេខប្រាំ
កំពង់ឆ្នាំង៖អនុវត្តតាមអនុសាសន៍ដឹកនាំដ៍ខ្ពង់ ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយា ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានអនុវត្តការងារពិនិត្យ និងស្រង់ស្ថិតិទីតាំងអាជីវកម្ម -សេវាកម្ម និងពាណិជ្ជកម្ម ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លទ្ធផលបានរកឃើញទីតាំងសរុបចំនួន ០៧ទីតាំង ដូចខាងក្រោម៖ ១. ទីតាំងសាលាភាសាអង់គ្លេស យីហោ…
លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញចុះសំណេះ សំណាលជាមួយកុមារីជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងអានអត្ថបទ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» ចំនួន២នាក់ នៅភូមិត្រពាំងពោធិ៍
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានកិត្តិយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង អម ដំណើរដោយលោកជំទាវ ផាត សុផាន្នី ស៊ុន សុវណ្ណារិទ្ធិ អនុប្រធានកិត្តិយស ក្រុមការងារ និងអាជ្ញាធរឃុំភូមិពាក់ព័ន្ធ បានអញ្ជើញចុះសំណេះ សំណាលជាមួយកុមារីជ័យលាភីលេខ១ ក្នុងកម្ម វិធីប្រកួតប្រជែងអានអត្ថបទ «ពានរង្វាន់សម្តេច តេជោ ហ៊ុន សែន» ចំនួន២នាក់ នៅភូមិត្រពាំងពោធិ៍ ឃុំពង្រស្រុករលាប្អៀរ…
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដឹកនាំអភិបាលរងខេត្ត មន្រ្តីសាលាខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ទីពាក់ព័ន្ធចូលរួមប្រជុំពេញអង្គគណ:រដ្ធមន្រ្តី តាមរយ:វីដេអូZoom
កំពង់ឆ្នាំង ÷ ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តបានអញ្ជើញដឹកនាំ អភិបាលរងខេត្ត នាយករដ្ឋ បាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ទីរ ពាក់ព័ន្ធចូលរួមប្រជុំពេញអង្គគណ:រដ្ឋមន្រ្តី តាមរយ:វីដេអូZoom នាព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អង្គប្រជុំគឺដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១- វឌ្ឍនភាពការអនុវត្តការងារ…
ឯកឧត្តម ប៉ែន ផល្លីកា ដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប
សៀមរាប៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ប្រតិបត្តិការនេះ មានការអមដំណើរដោយ លោកស្រី កែវ សុភៈ នាយរងខណ្ឌផ្នែករដ្ឋបាលជល ផលដំដែក ចុងឃ្នៀស និងសង្កាត់រដ្ឋបាលជល ផលសូទ្រនិគម ព្រមទាំងមានការចូលរួមពីកងកម្លាំងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ…
កម្ពុជា នៅតែជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរ
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានបញ្ជាក់ជាថ្មីថា ព្រះរាជាណាចក្រកម្ពុជានៅតែបន្តជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងផ្តល់បរិយា កាសកក់ក្តៅស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ ទោះបីជាពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេស ចរណ៍ ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជារក្សាបានស្ថិរភាពនយោ បាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ និងសន្តិសុខរឹងមាំ ដែលធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប្រព្រឹត្តទៅដោយសុវត្ថិភាព ទំនុកចិត្ត និងភាពផាសុកភាព។ ទោះបីជាមានបញ្ហាសកលដូចជា ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង ស្ថានភាពនយោបាយភូមិ សាស្ត្រ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…
រដ្ឋបាលខេត្តកំពង់ឆ្នាំង អបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត»
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត» នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសួនសម្តេចចៅហ្វាវាំង គង់ សំអុល ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីមន្ត្រីរាជការ អាជ្ញាធរក្រុង និងសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី»
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១១ក្រោមប្រធានបទ«សំណេរ និងអំណាន ក្នុងបរិបទថ្មី»។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា (តិចណូ) រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សិស្សានុសិស្ស យុវជន អ្នកនិពន្ធ និងអ្នកស្នេហាអក្សរសិល្ប៍ជាច្រើនរូប។ ទិវាជាតិអំណានលើកទី១១ ឆ្នាំនេះ មានគោល បំណងលើកកម្ពស់ទម្លាប់អាន និងសរសេរក្នុងបរិបទឌីជីថល ដើម្បីអភិវឌ្ឍជំនាញអក្សរសាស្ត្រ រក្សាភាសាខ្មែរ…
សេចក្តីបញ្ជាក់ព័ត៌មានពាក់ព័ន្ធនឹងការលើកឡើងអំពីការប្រគំតន្ត្រីនៅទីលានបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង សូមគោរពជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ ការអនុញ្ញាតឱ្យស្ថានីយទូរទស្សន៍ហង្សមាស HDTV ប្រគំតន្ត្រីនៅទីលានបាល់ទាត់មុខសាលាខេត្ត កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៦ គឺតាមការស្នើសុំក្នុងគោលបំណងដូចខាងក្រោម៖ ១- បង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២- ទីលានទំនេរមិនមានរៀបចំការប្រកួតកីឡា។ ៣- ក្រុមហ៊ុនបានធ្វើការសម្អាតបរិស្ថានទាំងក្នុងបរិវេណទីលាន និងខាងក្រៅទីលាន ព្រមទាំងធានាធ្វើការ ជួសជុលរាល់ការខូចខាតក្រោយចប់កម្មវិធី។ បច្ចុប្បន្នមានទីលានបាល់ទាត់ ២កន្លែង ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គឺ…