ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញសារទប់ស្កាត់ផលប៉ះពាល់ពីការលើកឡើងរបស់អ្នកនាង កន្និដ្ឋា ដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៉ីរ៉ង់នៅកម្ពុជា។ សម្តេចបានបញ្ជាក់ថា ការលើកឡើងបែបនេះមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិប តេយ្យមួយ ដែលសូម្បីតែរដ្ឋាភិបាលអាមេរិកផ្ទាល់ ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យបែបនេះដែរ។ តាមសារដែលសម្តេចបានបង្ហោះនៅលើបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ប៉ុន្មានថ្ងៃនេះ មានការជជែកលើរឿងក្មួយស្រី កន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែល ថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៉ីរ៉ង់នៅកម្ពុជា។ ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ…
Author: RNR-NEWS.COM.KH
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយឧត្ដមសេនីយ៍ ឯក អ៊ុំ សុខ ដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះត្រួតពិនិត្យការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន នៅដីសម្បទាសង្គមកិច្
កំពង់ឆ្នាំង៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជា មួយឧត្តមសេនីយ៍ឯក អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដឹក នាំក្រុមការងារពាក់ព័ន្ធ ចុះត្រួតពិនិត្យការងារសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន នៅតំបន់ដីសម្ប ទានសង្គមកិច្ច ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ការចុះត្រួតពិនិត្យនេះ គឺជាការបន្តអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង…
តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ យោងតាមការកំណត់ថ្មីនេះ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេសត្រូវបានកំណត់ដូចខាងក្រោម៖ – ប្រេងសាំងធម្មតា (Gasoline)៖ ៥២០០ រៀលក្នុងមួយលីត្រ – ប្រេងម៉ាស៊ូត (Diesel)៖ ៦០៥០ រៀលក្នុងមួយលីត្រ សេចក្តីជូនដំណឹងនេះធ្វើឡើងស្របតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ និងផ្អែកលើការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ក្រសួងពាណិជ្ជកម្មសូមអំពាវនាវឱ្យគ្រប់ស្ថានីយលក់ប្រេងឥន្ធនៈគោរពតាមតម្លៃកំណត់ ដើម្បីរក្សាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍អ្នកប្រើប្រាស់។ ក្រសួងនឹងបន្តតាមដាន និងចាត់វិធាន ការចាំបាច់ចំពោះករណីលក់លើសតម្លៃកំណត់។ សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយការទទួល ខុសត្រូវ…
លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី ដឹកនាំក្រុមការងាររបស់ស្រុក រួមជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរៀបចំជី និងបណ្តុះដើមកូនអូយម៉ូយ១០០.០០០ដើម
កំពង់ឆ្នាំង៖នៅរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៦ លោក ដូវ គឹមស៊ីន អភិបាលនៃគណៈអភិបាលស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងាររបស់ស្រុក រួមជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សពីសាលាបឋមសិក្សាព្រៃគ្រីជើង ធ្វើការរៀបចំជី និងបណ្តុះដើមកូនអូយម៉ូយ (Cassia grandis) ចំនួន ១០០,០០០ ដើម។ ធ្វើការរៀបចំជី និងបណ្តុះដើមកូនអូយម៉ូយ (Cassia grandis) ចំនួន ១០០,០០០ ដើមនេះ មានគោលបំណងយកដើមកូនទាំងនេះទៅដាំតាមដងផ្លូវសាធារណៈនានាក្នុងស្រុកជលគីរី ដើម្បីបង្កើនសោភ័ណភាព…
លោក សាន់ យូ ចុះពិនិត្យ តាមស្ថានីយ លក់ប្រេងនៅស្រុកកំពង់លែង រួមនិងដោះស្រាយបញ្ហាប្រឈម ប្រជាពលរដ្ឋត្រូវការប្រេងបូមទឹកដាក់ស្រែ
កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានដឹកនាំក្រុមចុះពិនិត្យបន្ទាន់តាមស្ថានីយ៍លក់ប្រេងឥន្ធនៈនានាក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ការចុះពិនិត្យនេះធ្វើឡើងតាមការណែនាំ និងការ យកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានសំណូមពរពីប្រជាកសិករ ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈ និងតម្រូវការប្រេងសម្រាប់បូមទឹកដាក់ស្រែ។ ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមការងារបានសង្កេតឃើញថា ស្ថានីយ៍លក់ប្រេងមួយចំនួនបានបើកលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម (ប្រេងសាំង ៤,៤០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៥,១៥០ រៀលក្នុងមួយលីត្រ សម្រាប់អនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០…
ក្រុមគ្រួសារសពវីរៈយុទ្ធជន លោក គង់ ចាន់ វាសនា ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្ទី ហ៊ុន ម៉ាណែត
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដែលជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក ហូ ប៊ុនថន ប្រធានច្រកចេញចូលរដ្ឋបាលខេត្ត និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានអញ្ជើញចុះទៅប្រគល់ជូនអំណោយមួយគ្រឿងម៉ូតូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្ទី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារសពវីរៈយុទ្ធជន…
ផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងសារាចរណែនាំផ្សេងៗទៀត ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលារៀននានា និងនៅភូមិដែលប្រជាពលរដ្ឋរស់នៅ
កំពង់ឆ្នាំង៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលមេលំ នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានសហការជាមួយអាជ្ញាធរឃុំមេលំ លោកគ្រូ-អ្នកគ្រូបឋមសិក្សា និងអនុវិទ្យាល័យ ចុះផ្សព្វ ផ្សាយពី គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិ ភាពរួមទាំងសារណែនាំផ្សេងៗ ជាពិសេសផល ប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន អាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៅតាមសាលារៀននានា និងប្រជាពលរដ្ឋរស់នៅក្នុងភូមិ។ សកម្មភាពចុះផ្សព្វផ្សាយនេះបានធ្វើឡើងនៅសាលាអនុវិទ្យាល័យស្រះកែវអាន់…
ប្រទេសបង់ក្លាដែសបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់ជាបណ្តោះអាសន្ន ដោយសារតម្លៃសាំងឡើងថ្លៃខ្លាំង និងវិបត្តិថាមពលសកល
ស្របពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាម ពលធ្ងន់ធ្ងរ ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ាជាពិសេសសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយសហ រដ្ឋ អាមេរិក និងអ៊ីស្រាអែល ប្រទេសបង់ក្លាដែសក៏កំពុងរងផលប៉ះពាល់ខ្លាំងពីកង្វះខាតប្រេងឥន្ធនៈ និងតម្លៃសាំងឡើងថ្លៃ។ ដើម្បីសន្សំសំចៃថាមពល រដ្ឋាភិបាលបង់ក្លាដែសបានសម្រេចបិទសាកលវិទ្យាល័យសាធារណៈ និងឯកជនទាំងអស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ ២០២៦។ តាមការផ្សាយពីប្រភពដ៏គួរឱ្យទុកចិត្តដូចជា Reuters, Al Jazeera និង TRT World ក្រសួងអប់រំបង់ក្លាដែសបានចេញសេចក្តីប្រកាស ថា សាកលវិទ្យាល័យទាំងអស់នឹងត្រូវបិទទ្វារជាបណ្តោះអាសន្ន ដោយបង្ខំចិត្តនាំមុខវេន ឈប់ សម្រាក Eid…
អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៦ បានអញ្ជើញ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើសុខភាពប្រជាពលរដ្ឋ ទាំង១៣ភូមិ នៃឃុំព្រែកកក់ ដែលមានប្រជាជនសរុប ១៥,៨៣១នាក់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមកិច្ចសហការរវាងមន្ទីរសុខា ភិបាល នៃរដ្ឋបាលខេត្ត…
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ សម្រាប់ក្បាលដីចំនួនជាង៦ពាន់ក្បាល នៅក្នុងភូមិចំបក់ខ្ពស់ ភូមិជើងគ្រួស និងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ពិធីបិទផ្សាយជាសាធារណៈ នូវឯក សារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ សម្រាប់ក្បាលដីចំនួនជាង៦ពាន់ក្បាល នៅក្នុងភូមិចំបក់ខ្ពស់ ភូមិជើងគ្រួស និងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តស្វាយរំពារ ក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការចូលរួមពីលោក យ៉ែម លក្ខិណា អភិបាលរងស្រុកកំពង់លែង លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ…