ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីទទួលទេវតាឆ្នាំថ្មី

កំពង់ចាម៖ នៅមន្ទីរគណបក្សប្រជាជនខេត្តកំពង់ចាម នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦នេះ បានធ្វើពិធីរៀបចំសូត្រមន្ត ដើម្បី សុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹង ឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ពិធីសូត្រមន្តដើម្បីសុំសេចក្ដីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈ កម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ…

លទ្ធផលដំណើរទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់​សាធារណរដ្ឋ​បារាំង

ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មាន​អំពីលទ្ធផលដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦កន្លងទៅ៕ ខាងលើនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖

យានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ១៦គ្រឿង នៅខេត្តត្បូងឃ្មុំ ព្រៃវែង កណ្តាល និងរាជធានីភ្នំពេញ ត្រូវបានក្រុមចល័តក្រសួង ចុះឆ្មក់ត្រួតពិនិត្យ

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មា ធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន និងសមា ជិកក្រុមការងារចល័តចម្រុះ សហការជាមួយមន្រ្តីស្ថានីយថ្នល់ទទឹង ស្ថានីយអ្នកលឿង ស្ថានីយកំពង់ទួល ស្ថានីយអង្គស្នួល និងស្ថានីយព្រែកហូរ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ ៥ទីតាំងផ្សេងៗគ្នា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖…

ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស មានសុវត្ថិភាពរយៈពេល២សប្តាហ៍

តេអេរ៉ង់៖រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឱ្យដឹងនៅព្រឹកថ្ងៃពុធថា ការឆ្លងកាត់ដោយសុវត្ថិភាពតាមច្រកសមុទ្រ ហ័រ មូសនឹងអាចធ្វើទៅបានរយៈពេលពីរសប្តាហ៍។ លោក Araghchi បានបញ្ជាក់ថា ការធានាសុវត្ថិ ភាពនេះ គឺផ្អែកលើការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និងការពិចារណាលើ ដែនកំណត់បច្ចេកទេស។ លោកបានធ្វើការកត់ សម្គាល់នេះនៅក្នុងការបង្ហោះសារលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីមានការប្រកាសបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោកបានបន្តថា «ប្រសិនបើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានបញ្ឈប់ កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់នឹងបញ្ឈប់ប្រតិបត្តិការការពាររបស់ខ្លួន»។ លោក Araghchi ក៏បានសម្តែងការកោតសរសើរចំពោះនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក…

មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយ និងណែនាំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីធានាសុវត្ថិភាពអ្នកដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃនេះ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង សហការជាមួយការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្ត បានចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងបទបញ្ញត្តិពាក់ព័ន្ធ ដល់ម្ចាស់នាវា ម្ចាស់ដរចម្លង និងអ្នកបើកបរនាវា។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីតាំងភូមិចុង កោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងធានាសុខសុវត្ថិភាពដល់អ្នកដំណើរតាមផ្លូវទឹក នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខ។ ក្រុមការងារបានពន្យល់ និងណែនាំយ៉ាងលម្អិតដល់បងប្អូនម្ចាស់នាវា និងអ្នកបើកបរ ឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវទឹក រួមទាំងចំនុចសំខាន់ៗចំនួន ៨ ចំនុចដូចខាងក្រោម៖ 1. ត្រូវតាមដានការព្យាករណ៍អាកាសធាតុជាប្រចាំ។…

សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញសួរសុខទុក្ខ និងនាំអំណោយឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រ ១០០គ្រួសារ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ សម្តេចមហាមន្ត្រី គុយ សុផល ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយមានគ្រឿងបរិភោគ រួមទាំងថវិកាមួយចំនួន ឧបត្ថម្ភជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ មកពីឃុំចក និងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ពិធីនេះបានរៀបចំឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៦ ដោយមានការអមដំណើរដោយ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម សុី រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម…

ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូននៅលើទូក ក្នុងស្ថានភាពបន្ទាន់

កំពង់ឆ្នាំង៖ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដឹកនាំដោយអ្នកគ្រូ ប៉ាល់ ដារិន ប្រធានផ្នែក បានចុះជួយ សង្គ្រោះស្ត្រីម្នាក់ដែលកំពុងសម្រាលកូននៅលើទូក ក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់ និងប្រញាប់ប្រញាល់បំផុត។ តាមប្រភពពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យបានទទួលព័ត៌មានពីគ្រួសាររបស់ស្ត្រីម្នាក់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ដែលកំពុងឈឺពោះសម្រាលកូន ខណៈដែលក្រុមគ្រួសារកំពុងបញ្ជូនមកមន្ទីរពេទ្យតាមទូក។ ដោយសារតែស្ថានភាព និងពេលវេលាបន្ទាន់ ក្រុមគ្រូពេទ្យបានចុះទៅដល់កន្លែងភ្លាមៗ ដើម្បីជួយសង្គ្រោះ។ អ្នកគ្រូប៉ាល់ ដារិន បាននិយាយថា ក្រុមគ្រូពេទ្យបានខិតខំអនុវត្តការសង្គ្រោះបន្ទាន់នៅលើទូក…

កិច្ចប្រជុំជំរុញការអនុវត្តការប្រមូលទិន្នន័យពលរដ្ឋធ្វើទេសន្តរប្រវេសន៍ និងកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍ តាមរយ:វីដេអូZoom

កំពង់ឆ្នាំង៖ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ទីរពាក់ព័ន្ធ និងមន្ត្រីទទួលបន្ទុកនៃស្នងការនគរបាលខេត្ត ចូលរួមកិច្ចប្រជុំជំរុញការអនុវត្តការប្រមូលទិន្នន័យពលរដ្ឋធ្វើទេសន្តរប្រវេសន៍ និងកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍ តាមរយៈវីដេអូ Zoom។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មា ធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីជំរុញ និងពង្រឹងការអនុវត្តការប្រមូលទិន្នន័យពលរដ្ឋធ្វើទេសន្តរប្រវេសន៍ រួមទាំងកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីធានាបាននូវការគ្រប់គ្រងទិន្នន័យពលរដ្ឋឱ្យមានភាពជាក់លាក់…

ថ្នាក់ដឹកនាំខេត្ត និងអ្នកតំណាងរាស្ត្រ ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារចំនួន ៥០គ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

កំពង់ឆ្នាំង ៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាង រាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុន សុវណ្ណារិទ្ធិ អភិ បាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះ សំណាល និងផ្ដល់អំណោយដល់អតីតយុទ្ធជន និវត្តជន រួមទាំងក្រុមគ្រួសារចំនួន ៥០គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ពិធីខាងលើនេះ មានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ…

កិច្ចប្រជុំពិភាក្សាលើការរៀបចំរបាយការណ៍សមិទ្ធផលនៃការអនុវត្តផែនការសកម្មភាព ជាតិស្តីពីសុខភាពសិក្សា រយៈពេល ៥ឆ្នាំ និងការពិនិត្យឡើងវិញផែនការសកម្មភាព ជាតិស្តីពីសុខភាពសិក្សា ២០២១-២០៣០ របស់រដ្ឋបាលរាជធានី ខេត្ត

កំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំរបាយការណ៍សមិទ្ធផលនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា រយៈពេល៥ឆ្នាំ និងការពិនិត្យឡើងវិញផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា ឆ្នាំ២០២១-២០៣០ របស់រដ្ឋបាលរាជធានី និងខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត រួមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធ និងអភិបាលក្រុង ស្រុកទាំង៨ ផងដែរ។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា រួមទាំងការរៀបចំរបាយការណ៍សមិទ្ធផលប្រចាំ៥ឆ្នាំ និងការពិនិត្យឡើងវិញផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា…