(ក្រុងហៃគូ, ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦)៖ ក្នុងកម្មវិធីទី៤ នៃដំណើរទស្សនកិច្ចការងារនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យ និងសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន Hainan Wenhua Tourism Group Co., Ltd. តាមការអញ្ជើញរបស់លោក Chen Yuwan អគ្គនាយកក្រុមហ៊ុន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Hainan Wenhua Tourism…
Author: RNR-NEWS.COM.KH
រកឃើញស្រះបុរាណសម័យជ័យវរ្ម័នទី៧ នៅខាងជើងកំពែងព្រះបរមរាជវាំងអង្គរធំ
សៀមរាប៖ លទ្ធផលបឋមនៃការកំណាយបុរាណវិទ្យា បានបង្ហាញពីស្រះបុរាណមួយស្ថិតនៅខាងជើងក្រៅកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ ដែលត្រូវបានសន្និដ្ឋានថាកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ការស្រាវជ្រាវនេះធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ចាប់តាំងពីខែកុម្ភៈ ដើម្បីសិក្សាប្រព័ន្ធគ្រប់គ្រងទឹកបុរាណ និងតម្លៃប្រវត្តិសាស្ត្រនៃតំបន់ព្រះបរមរាជវាំងអង្គរធំ។ តាមការបញ្ជាក់របស់ក្រុមអ្នកជំនាញ ស្រះលេខ១១ មានរូបរាងចតុកោណកែង សាងសង់ពីថ្មបាយក្រៀម មានទំហំប្រមាណ ៦៥ ម៉ែត្រ គុណ ៣០ ម៉ែត្រ និងមានកំពែងថ្មព័ទ្ធជុំវិញ។ ការកំណាយក៏រកឃើញស្រទាប់ដីល្បាប់ជម្រៅប្រមាណ ៣.៥ ម៉ែត្រ ព្រមទាំងភស្តុតាងស្ថាបត្យកម្ម និងសិល្បៈចម្លាក់ ដែលបង្ហាញពីសកម្មភាពលំហែកាយ និងជីវចម្រុះក្នុងប្រព័ន្ធទឹកបុរាណ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា លទ្ធផលស្រាវជ្រាវនេះនឹងត្រូវប្រើជាមូលដ្ឋានសម្រាប់ការបន្តកំណាយបន្ថែម និងគម្រោងស្តារស្រះឱ្យដំណើរការឡើងវិញ…
បុរសជិះម៉ូតូ HONDA GIORNO ស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្ត LEXUS LX470 បុក
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីម៉ូតូដែលខ្លួនជិះត្រូវរថយន្ត Lexus LX470 បើកបុកពេញទំហឹង នៅចំណុចផ្លូវបំបែកជា៤ ខណៈដែលគាត់កំពុងជិះម៉ូតូទៅទិញអ្វីមួយឲ្យប្រពន្ធ។ ហេតុការណ៍ដ៏គួរឲ្យសោកស្តាយនេះ បានកើតឡើងកាលពីវេលាម៉ោង៣៖០០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវ៣១០ កែងផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាក Honda Giorno ពាក់ផ្លាកលេខ ភ្នំពេញ 1LR-9834 កំពុងធ្វើដំណើរ ស្រាប់តែត្រូវរថយន្ត Lexus LX470 ពាក់ផ្លាកលេខ…
ក្រពើភ្នំ១០ក្បាល ត្រូវបានលែងចូលទន្លេស្រែពក ដើម្បីស្តារពូជសត្វជិតផុតពូជ
មណ្ឌលគិរី៖ ក្រពើភ្នំចំនួន១០ក្បាល (ក្នុងនោះមានញី ៩ក្បាល និងឈ្មោល ១ក្បាល) ត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ ពិធីនេះ គឺជាសកម្មភាពអភិរក្សដ៏សំខាន់ ដើម្បីបង្កើនចំនួនប្រជាសត្វក្រពើភ្នំនៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិ ស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួម រួមទាំងឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី។…
ក្រុមជនខិលខូចលួចឈូសឆាយព្រៃលិចទឹកនៅស្រុកជលគិរី ត្រូវកម្លាំងសមត្ថកិច្ចព័ទ្ធបង្ក្រាបបានទាំងយប់
កំពង់ឆ្នាំង៖ ក្រុមជនល្មើសដែលឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិយ៉ាងព្រហើន ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបទាំងកណ្តាលអាធ្រាត្រ បន្ទាប់ពីនគរបាលអធិ ការដ្ឋាននគរបាលស្រុកជលគិរី បើកប្រតិបត្តិការបង្ក្រាបទាន់ពេលវេលា។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរម្នាក់ និងដក ហូតត្រាក់ទ័រចំនួន ៣ គ្រឿង ខណៈពេលកំពុងលួច ឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលដើរឆ្លុះកណ្តុរនៅពេលយប់ បានឱ្យដឹងថា នៅវេលាម៉ោង ១១:០០ យប់រំលងអាធ្រាត្រ ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៦ ពួកគេបានឃើញត្រាក់ទ័រចំនួន ៣ គ្រឿង កំពុងលួចធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក នៅចំណុចទួលកប់ចែស ភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុក…
កិច្ចប្រជុំរៀបចំសម្អាតអនាម័យតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ ត្រៀមទទួលគណៈប្រតិភូ
កំពង់ឆ្នាំង៖ រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៦ លោក ឃួន សៅរុំ ប្រធានក្រុម ប្រឹក្សាស្រុកបរិបូណ៌ និងលោក ចេង ចាន់ដូណា អភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការសម្អាតអនាម័យ និងបរិស្ថាននៅតាមដងផ្លូវជាតិលេខ៥។ កិច្ចប្រជុំមានការចូលរួមពី លោកនាយករដ្ឋបាលស្រុក លោក លោកស្រីមេឃុំ និងលោក លោកស្រីស្មៀនឃុំ ទាំងអស់នៃស្រុកបរិបូណ៌ ធ្វើឡើងនៅសាលប្រជុំ សាលាស្រុកបរិបូណ៌។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រៀមទទួលគណៈប្រតិភូឆ្លងកាត់ ព្រមទាំងត្រៀមរៀបចំសមាសភាព ដើម្បីចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត…
ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចុះ ផ្សព្វផ្សាយវិធានការណ៍ ចលនាប្រមូលយកឧបករណ៍នេសាទឆក់ត្រី និងបញ្ជ្រាបការងារជាមួយភូមិឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានឃុំសំរោងសែន
កំពង់ឆ្នាំង៖ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សហ ការជាមួយរដ្ឋបាលស្រុកកំពង់លែង អធិការដ្ឋាននគរ បាលស្រុក និងប៉ុស្តិ៍នគរបាលជុំវិញ បានរៀបចំផ្សព្វ ផ្សាយវិធានការរដ្ឋបាល និងចលនាប្រមូលយកឧប ករណ៍នេសាទឆក់ត្រីខុសច្បាប់ នៅឃុំសំរោងសែន ស្រុកកំពង់លែង។ យោងតាមរបាយការណ៍ពីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងាររួមបានចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍ឆក់ត្រី ដល់ប្រជានេសាទនៅក្នុងមូលដ្ឋានឃុំសំរោងសែន រួមទាំងការបញ្ចូលការងារជាមួយភូមិឃុំមានសុវត្ថិភាព។ បន្ទាប់ពីការផ្សព្វផ្សាយ និងពិភាក្សាលើបញ្ហាប្រឈមនានា ប្រជានេសាទដែលនៅតែរក្សាទុកឧបករណ៍ឆក់ត្រីបានស្ម័គ្រចិត្តប្រគល់ជូនក្រុមការងារដោយផ្ទាល់ រួមទាំងការសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នេះជាបន្តទៀត។ លទ្ធផលនៃយុទ្ធនាការបានប្រមូលអាំងវែកទ័រឆក់ត្រីបានចំនួន ១២ គ្រឿងក្នុងនោះមានឆក់ត្រជាក់ ១គ្រឿង។ សកម្មភាពនេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់ជលផល…
ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ២២នាក់ និង ២០នាក់បាត់ខ្លួន ខណៈទីក្រុងរងការខូចខាតធ្ងន់ធ្ងរ
ក្រុងប៉េកាំង៖ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសចិន ចាប់តាំងពីចុងសប្តាហ៍ មក បានបង្កឱ្យមានទឹកជំនន់ និងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដោយបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់ ២២នាក់ និងប្រមាណ២០នាក់បាត់ខ្លួននិងហេដ្ឋារចនា សម្ព័ន្ធនៅតាមទីក្រុងនិងតំបន់ជាច្រើនក៏រងការខូចខាត យ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចិន ស៊ីនហួរ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦។ តាមតំបន់នីមួយៗ មានការខូចខាត និងគ្រោះថ្នាក់ដូចខាងក្រោម៖នៅខេត្ត ហ៊ូណាន (ភាគកណ្តាល) មនុស្ស ៥នាក់ស្លាប់ និង ១១នាក់ បាត់ខ្លួន។ ប្រជាជនជាង ៦១,៥០០នាក់រងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង…
ភូមិចំនួន២ ក្នុងឃុំជៀប ខេត្តកំពង់ឆ្នាំង បិទផ្សាយជាសាធារណៈ លទ្ធផលវិនិច្ឆ័យចុះបញ្ជីដីធ្លីប្រព័ន្ធ រយៈពេល១៥ថ្ងៃ
កំពង់ឆ្នាំង៖ ភូមិទ័ពតាឡាត់ និងភូមិឆកកណ្តោល ឃុំ ជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវត្តដំរីស។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងលោក សូត្រ សង់ អភិបាលស្រុកទឹកផុស ដោយមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី…
ឯកឧត្តម នេត្រ ភក្ត្រា៖ ចំនួន Like ចំនួន Share និង View មិនអាចលើសពីតម្លៃសីលធម៌ សច្ចធម៌ និងការទទួលខុសត្រូវសង្គម
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងនាមជាអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធីការិនី និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម គ្រប់គ្នាត្រូវចងចាំជានិច្ចថា ចំនួន Like ចំនួន Share និងចំនួន View មិនអាចក្លាយជាគោលដៅសំខាន់ លើសពីតម្លៃសីលធម៌ សច្ចធម៌ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គមឡើយ។ ឯកឧត្តមបានធ្វើការលើកឡើងបែបនេះក្នុងឱកាសបិទសិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ” ដែលរៀបចំដោយក្រសួងព័ត៌មាននៅ ទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែឧសភា…