កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក កែ សិទ្ធិ អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការជាច្រើនរូប ចូលរួមបុណ្យសពលោកយាយ ខៀវ សុខ ដែលជាម្តាយបង្កើតរបស់លោក ង៉ែត ចន្ថា ស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសដ៏សែនវិយោគនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានសម្តែងនូវការសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយលោក ង៉ែត…
Category: ព័ត៌មានជាតិ
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារដើម្បីចុះពិនិត្យស្ថានភាពការលក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍ផ្សេងៗក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លៀតឱកាសឡើងថ្លៃប្រេងឥន្ធនៈមិនសមស្រប ដែលអាចកើតឡើងពីកង្វល់ទីផ្សារអន្តរជាតិ ឬព័ត៌មានផ្សេងៗ។ លទ្ធផលនៃការពិនិត្យបានបង្ហាញថាស្ថានីយ៍ប្រេង ឥន្ធនៈទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំង មិនមានការឡើងថ្លៃខុសប្រក្រតីនោះទេ គឺបានលក់តាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់ជាផ្លូវការ។ ជាពិសេស ក្រុមហ៊ុនតេលាខ្មែរ និងកាល់តិច ក្នុងតំបន់នេះ មានស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់ធានាការ ផ្គត់ផ្គង់ជាប្រចាំដល់ប្រជាពលរដ្ឋ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំទិញប្រេងឥន្ធនៈស្តុកទុក…
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ចុះរៀបចំអាងចិញ្ចឹមត្រីអណ្តែងជូនគ្រួសារយោធិនពលីជីវិតក្នុងសង្គ្រាមកម្ពុជា-ថៃ
កំពង់ឆ្នាំង៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក លីហុង ស្រេង នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីខណ្ឌចុះរៀបចំអាងចិញ្ចឹមត្រីអណ្តែងក្នុងថង់ប្លាស្ទិកស្របតាមលក្ខណៈបច្ចេកទេសចិញ្ចឹមត្រី ជូនដល់គ្រួសារយោធិនពលីជីវិតក្នុងសង្គ្រាមកម្ពុជា-ថៃ ស្ថិតនៅភូមិអូរក្រខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះមានគោលបំណងជួយគាំទ្រជីវភាព និងផ្តល់ប្រភពចំណូលបន្ថែមដល់គ្រួសារគោរពអតីតយុទ្ធជន តាមរយៈការចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារ ដែលជាប្រភេទត្រីដែលងាយចិញ្ចឹម និងមានតម្លៃសេដ្ឋកិច្ចល្អនៅក្នុងតំបន់។ ក្នុងឱកាសនោះ មន្ត្រីខណ្ឌបានរៀបចំស្រះ ឬអាង ថង់ប្លាស្ទិក ធ្វើរបងព័ទ្ធ និងគម្របការពារកំដៅរួច រាល់ជាស្ថាពរ។ បន្ទាប់មក បានដឹកជញ្ជូនកូនត្រីពូជអណ្តែងដាក់ចូលអាងតាមបច្ចេកទេសត្រឹមត្រូវ ព្រមទាំងបង្រៀនវិធីផ្តល់ចំណីបំប៉នកូនត្រី និងរៀបចំកំប្លោកដើម្បីជាជម្រកឲ្យត្រីរស់នៅបានសុខស្រួល។…
ម្ចាស់ស្ថានីយ៍លក់ប្រេងឥន្ធនៈដែលលក់លើសតម្លៃកំណត់រដ្ឋ ត្រូវប្រឈមវិធានការតាមច្បាប់
ភ្នំពេញ៖ ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈអន្តរជាតិមានការប្រែប្រួល និងរាជរដ្ឋាភិបាលកម្ពុជាបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ម្ចាស់ស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ត្រូវគោរពតាមតម្លៃលក់រាយដែលក្រសួងពាណិជ្ជកម្មកំណត់ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ រួមទាំងការពិន័យជាប្រាក់ និងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ យោងតាមប្រកាសអន្តរក្រសួងពាក់ព័ន្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាចចេញសេចក្តីជូនដំណឹងភ្លាមៗ ដើម្បីកំណត់ឱ្យក្រុមហ៊ុនប្រេងឥន្ធនៈចេញថ្លៃលក់រាយជូនស្ថានីយ៍ ក្នុងរយៈពេល ១០ថ្ងៃ ឬ ១៥ថ្ងៃម្តងៗ ដើម្បីធានាតម្លាភាព និងការគ្រប់គ្រងតម្លៃឱ្យសមស្របនឹងស្ថានភាពទីផ្សារអន្តរជាតិ។ ប្រកាសនេះក៏បញ្ជាក់ច្បាស់ថា គ្រប់ស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវមានប្រភេទផលិត ផលប្រេងសាំងធម្មតា (Gasoline) និងប្រេងម៉ាស៊ូត (Diesel) លក់ក្នុងតម្លៃមិនលើសពីថ្លៃដែលបានកំណត់ ដូចបញ្ជាក់ក្នុងប្រការ៤ នៃប្រកាសអន្តរក្រសួង។ នេះជាវិធានការដើម្បីការពារប្រជាពលរដ្ឋពីការកេងប្រវ័ញ្ច ឬឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។ ចំពោះការល្មើស ប្រកាសអន្តរក្រសួងបានកំណត់…
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ដើម្បីគាំទ្រ និងជួយសម្រាលបន្ទុកចំណាយដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលធ្វើដំណើរទៅលេងស្រុកកំណើត ជួប ជុំក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន៦០០ គ្រឿង សម្រាប់ផ្តល់សេវាដឹកជញ្ជូនដោយមិនបង់ប្រាក់ រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ សេវានេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី ដែលកំពុងរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ដើម្បីអាចត្រឡប់ទៅកាន់ស្រុកកំណើត ឬខេត្តនានា ដោយមិនមានបន្ទុកថ្លៃដើមដឹកជញ្ជូន។ នេះជាវិធានការបន្តគាំទ្រពីរាជរដ្ឋាភិបាល ដែលតែងតែអនុវត្តក្នុងឱកាសបុណ្យប្រពៃណីសំខាន់ៗ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំខ្សែរត់ និងទីតាំងចំណតឡានឱ្យសមស្រប ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវា។…
សកម្មភាពការងារចុះជួសជុលថែទាំជាប្រចាំកំណាត់ផ្លូវរបស់ក្រុមការងារ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ថ្ងៃទី៤ និងទី៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានចុះអនុវត្តសកម្មភាពជួសជុល និងថែទាំជាប្រចាំលើកំណាត់ផ្លូវជាតិ ព្រមទាំងផ្លូវតភ្ជាប់ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះជាការងារប្រចាំថ្ងៃរបស់ក្រុមការងារ ដើម្បីជួសជុលផ្នែកខូចខាតផ្សេងៗ ជាពិសេសកន្លែងដែលមានជង្ហុកសំបុកមាន់ (potholes) និងការខូចខាតផ្ទៃផ្លូវ ដែលកើតឡើងដោយសារការប្រើប្រាស់ញឹកញាប់ និងឥទ្ធិពលធម្មជាតិ។ តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង គោលបំណងសំខាន់នៃការជួសជុលថែទាំជាប្រចាំនេះ គឺដើម្បី៖ ធានាសុវត្ថិ ភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់បងប្អូនប្រជាពលរដ្ឋ ។ ជួយសន្សំសំចៃពេលវេលា និងថវិកាសម្រាប់ការដឹកជញ្ជូនទំនិញ…
ព្រះសិលាភិរ័ត ហែម ឡូត ព្រះវិន័យធរខេត្ត និងជាព្រះចៅអធិការវត្តវាលុថុល្លារាម (ហៅវត្តទូលខ្សាច់) និមន្តចូលរួមបុណ្យសពឧបសិកា ខៀវ សុខ
កំពង់ឆ្នាំង៖ ព្រះសិលាភិរ័ត ហែម ឡូត ព្រះវិន័យ ធរខេត្ត និងជាព្រះចៅអធិការវត្តវាលុថុល្លារាម ហៅវត្តទូលខ្សាច់ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំង បាននិមន្តជាអធិបតីនាំយកទេយ្យទាន និងបច្ច័យចូលរួមក្នុងពិធីបុណ្យ សពឧបសិកា ខៀវ សុខ ដែលត្រូវជាម្តាយបង្កើតរបស់លោក ង៉ែត ចន្ថា ប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។ ព្រះសិលាភិរ័ត ហែម ឡូត បាននិមន្តទៅកាន់ទីតាំងបុណ្យសព ដើម្បីគោរពជូនពរ និងចូលរួមរំលែកទុក្ខដល់កូនៗ សាច់ញាតិ និងបងប្អូនទាំងអស់ដែលកំពុងសោកស្តាយចំពោះការបាត់បង់ឧបសិកា…
លួចទូរស័ព្ទមួយគ្រឿង រួចប្រើ Messenger ញ៉ែក្មួយជនរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
កំពង់ឆ្នាំង៖ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ មានករណីអំពើលួចទូរស័ព្ទដៃមួយគ្រឿង បង្កឡើងដោយជនសង្ស័យម្នាក់ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយ៉ាងឆាប់រហ័ស បន្ទាប់ពីគេប្រើគណនី Messenger របស់ជនរងគ្រោះ ដើម្បី ឆាតញ៉ែក្មួយស្រីរបស់នាង និងណាត់ជួបគ្នា។ តាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ សោម ប៊ុនធឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ហ៊ុំ ស្រីពៅ ភេទស្រី អាយុ ៣១ ឆ្នាំ…
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រើនរំលឹកឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញខុសច្បាប់
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ សមត្ថកិច្ច ជាពិសេសអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយប្រេង ព្រមទាំងតម្លៃទំនិញទូទៅក្នុងខេត្ត និងមូលដ្ឋានផ្ទាល់ឱ្យបានយ៉ាងម៉ឺងម៉ាត់។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការក្រើនរំលឹកបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងការត្រៀមទទួលវត្តមានថ្នាក់ដឹកនាំដែលនឹងអញ្ជើញបំពេញការងារនៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទ…
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីជួបជុំអបអរសាទរខួបលើកទី១១៥ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
កំពង់ឆ្នាំង៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីជួបជុំអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាពលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង រួមនិងប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់របស់មន្ទីរ។ សូមបញ្ជាក់ថាប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី…