បង្ក្រាបទីតាំងផលិតឧបករណ៍ឆក់ត្រីមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យមួយនាក់

កំពង់ចាម៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ខណ្ឌរដ្ឋ បាលជលផលកំពង់ចាម សហការជាមួយកម្លាំងសមត្ថ កិច្ចចម្រុះបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ឃាត់ខ្លួនបុរសម្នាក់ និងរឹបអូសឧបករណ៍ផលិតឆក់ត្រីបានយ៉ាងច្រើន។ តាមប្រភពព័ត៌មានពីខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឱ្យដឹងថា កម្លាំងចម្រុះដឹកនាំដោយ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចនៃអគ្គនាយកដ្ឋានជលផល រួមជាមួយអធិការរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកព្រៃឈរ កម្លាំងអាវុធហត្ថស្រុកព្រៃឈរ អាជ្ញាធរឃុំជ្រៃវៀន និងប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃវៀន បានចុះប្រតិបត្តិការបង្ក្រាបនៅភូមិត្រពាំងអំពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងបានឃាត់ខ្លួនបុគ្គលមួយនាក់ឈ្មោះ សេង ប្រុស…

មន្ត្រីឧទ្យានុរក្ស ដឹកនាំកងកម្លាំង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅស្រុកវាលវែង

មន្ត្រីឧទ្យានុរក្ស ដឹកនាំកងកម្លាំង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅស្រុកវាលវែង ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ចុះប្រតិបត្តិការស្រាវជ្រាវ និងរុករកបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រតិបត្តិការបានដកហូតវត្ថុតាងមួយចំនួន រួមមាន រណាយន្ត និងឈើអារ ដែលជាភស្តុតាងនៃបទល្មើសពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។ វត្ថុតាងទាំងនេះត្រូវបាននាំយកទៅរក្សាទុក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងការអភិរក្សធនធានធម្មជាតិ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នៅតំបន់ព្រៃឈើ។ សូមអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការរាយការណ៍រាល់សកម្មភាពបទល្មើសធនធានធម្មជាតិ ដើម្បីរួមគ្នាការពារធនធានធម្មជាតិរបស់ជាតិ។

គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានជាមួយគ្នានោះដែរកម្លាំងបានចុះត្រួតពិនិត្យ៣ខណ្ឌ

ភ្នំពេញ៖ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កងកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងខណ្ឌទាំងបី រួមមានខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌច្បារអំពៅ។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អភិបាលរងរាជធានីភ្នំពេញចំនួន៣រូប រួមមានលោក ហ៊ុន សុរិទ្ធី លោក ឯក ឃុនឌឿន និងលោក អឹម រ៉នហាស្សាន់ រួមជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស…

អភិបាលខេត្តកណ្ដាល ប្រកាសផ្ដល់រង្វាន់ ២លានរៀល ដល់អ្នកផ្ដល់ព័ត៌មាន Online Scam

កណ្ដាល៖ លោក គួច ចំរើន អភិបាល ខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន ២លានរៀល ដល់ ជនណាដែលផ្ដល់ព័ត៌មានអំពីទីតាំងប្រព្រឹត្តិឧក្រិដ្ឋកម្ម Online Scam ក្នុងខេត្តកណ្ដាល។ លោកអភិបាលខេត្តក៏បានធានាថា នឹងរក្សាការសម្ងាត់ ជូនដល់អ្នកផ្ដល់ព័ត៌មាន រហូតដល់ការបង្ក្រាបជោគ ជ័យ។ តាមរយៈទំព័រហ្វេសបុកផេកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃអង្គារ ទី២៦ ឧសភា ឆ្នាំ២០២៦ លោក គួច ចំរើន បានសរសេរថា៖ «ខេត្តកណ្ដាល ខ្មែរស្នេហាជាតិណា ផ្ដល់ព័ត៌មានជាសម្ងាត់ដល់យើងខ្ញុំ…

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានណែនាំ ដល់ម្ចាស់រោងចក្រ សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលគ្រប់ប្រភេទ ចូលរួមសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធក្នុងការប្រយុទ្ធទប់ស្តាត់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam.Online)

កំពង់ឆ្នាំង៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់ម្ចាស់រោងចក្រ សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលគ្រប់ប្រភេទ ឱ្យចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) កុំឱ្យកើតមានក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យសង្វាក់ផលិត កម្មនៅតាមរោងចក្រមួយចំនួន និងសំណេះសំណាលជាមួយកម្មករនិយោជិត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមបានគូសបញ្ជាក់ថា ម្ចាស់អាជីវកម្មទាំងអស់ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ…

អាជ្ញាធរខេត្តកំពង់ចាម ចុះត្រួតពិនិត្យ និងរៀបចំផែនការទប់ស្ទង់ទុរេនក្លែងបន្លំ «ទុរេនបែកអន្លូង» នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយមន្ទីរកសិកម្ម រុក្ខវិស័យ និងនេសាទ បានចុះពិនិត្យ និងរៀបចំផែនការត្រួតពិនិត្យការនាំចូលទុរេនក្លែងម៉ាកសម្គាល់ភូមិសាស្ត្រ (GI) និងប្រភពដើម ដែលធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ជាពិសេសទុរេនក្លែងឈ្មោះ «ទុរេនបែកអន្លូង»។ ការចុះត្រួតពិនិត្យនេះ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងប្រសិទ្ធភាព និងគុណភាពកសិផលក្នុងស្រុក ដើម្បីការពារផលប៉ះពាល់ដល់កសិករ និងសុខភាពប្រជាពលរដ្ឋ។ បច្ចុប្បន្ន ដំណាំទុរេនក្នុងខេត្តកំពុងដល់រដូវប្រមូលផលជាបណ្តើរៗ។ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ឡោ ចាន់លី…

ស្នងការនគរបាលខេត្ត ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៦គ្រឿង ដើម្បី ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ១ករណី នៅស្រុកកំពង់សៀម

កំពង់ចាម:នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលា ម៉ោង ៨ ÷៥០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គីភ័យ (ឆេះផ្ទះ) ស្ថិតនៅចំណុច ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ។ ប្រភពពីសមត្ថកិច្ចជំនាញឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យលោកអធិការដឹកនាំ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ…

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក កឹម សុខា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក កឹម សុខា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ ព្រះរាជក្រឹត្យនេះ អនុវត្តចំពោះទោសដាក់ពន្ធនាគារតែប៉ុណ្ណោះ ដែលលោក កឹម សុខា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ។ លោក កឹម សុខា ត្រូវបានតុលាការរកឃើញមានពិរុទ្ធភាពពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមបទល្មើសមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

សម្តេចតេជោ ស្នើឱ្យដកតំណែងអភិបាល ខេត្ត ឬអភិបាលស្រុកណា ដែលមិនចូលរួមក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្រីទីនៃព្រះរាជាណា ចក្រកម្ពុជា បានស្នើឱ្យដកតំណែងអភិបាល ខេត្ត ឬអភិបាលស្រុក ណាដែលមិនចូលរួមក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ ដោយគ្មានការយោគយល់ឡើយ។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជ ធានី ខណ្ឌ សង្កាត់ រួមទាំងមន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ចំនួនជាង ៤,៣៤៤នាក់ នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា៖…

ឃាតកម្មសម្លាប់ស្ត្រីម្ចាស់ផ្ទះសំណាក់នៅស្រុកចំការលើ ខេត្តកំពង់ចាម

កំពង់ចាម៖ ស្ត្រីមេម៉ាយអាយុ ៥៦ឆ្នាំម្នាក់ ជាម្ចាស់ផ្ទះសំណាក់ «ភូមិច្រានោម» ក្នុងភូមិច្រានោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានឃាតករសម្លាប់ដោយអំពើហិង្សា នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សៀង ពៅ ជាមេម៉ាយមានកូនពីរនាក់ (កូនៗកំពុងរៀននៅរាជ ធានីភ្នំពេញ) ត្រូវបានរកឃើញសពដេកស្លាប់ផ្កាប់មុខក្នុងថ្លុកឈាម នៅក្នុងបរិវេណផ្ទះសំណាក់របស់ខ្លួន។ ក្រោយពីចុះពិនិត្យកន្លែងកើតហេតុ រួមទាំងពិនិត្យសុវត្ថិ ភាពពីកាមេរ៉ាឃ្លាំមើល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ អ៊ី បឿន ភេទប្រុស អាយុ…