ម្ចាស់ហាងកាហ្វេនៅឧត្តរមានជ័យ យកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំង និងធ្វើតុកាហ្វេ

ឧត្តរមានជ័យ៖ រដ្ឋបាលមូលដ្ឋានខេត្តឧត្តរមានជ័យ បានចាត់វិធានការទាន់ពេលវេលា បន្ទាប់ពីរកឃើញម្ចាស់ ហាងកាហ្វេមួយ យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់ពីសង្គ្រាមមកដាក់តាំងក្នុងហាង និងប្រើប្រាស់កេសគ្រាប់ធ្វើជាតុកាហ្វេសម្រាប់ទទួលភ្ញៀវ។ ករណីនេះត្រូវបានគេចាត់ទុកថា ជាសកម្មភាពប្រកប ដោយគ្រោះថ្នាក់ខ្លាំងណាស់ ដោយអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតភ្ញៀវ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអំពាវនាវកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រាប់យុទ្ធភណ្ឌ និងសំណល់សង្គ្រាម។ លោកបានថ្លែងថា៖ «សូមប្រជាពលរដ្ឋទាំងអស់ គប្បីប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមដោយកុំប៉ះពាល់ លើកដាក់ និងជាពិសេសកុំប្រព្រឹត្តិនូវទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសច្បាប់បែបនេះ»។ លោក…

អាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការក្ដៅ បង្ក្រាប Online Scam ក្នុងកាស៊ីណូ «យីងហ័ង» ឃាត់ខ្លួនជនសង្ស័យ ៦៦នាក់

ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅកាស៊ីណូ «យីងហ័ង» ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងការសម្របសម្រួលពីសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ព្រមទាំងអភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យសរុប ៦៦នាក់ ក្នុងនោះជនជាតិចិន ៦៤…

អ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូបប្រមូលឧបករណ៍នេសាទបោះបង់ចោលបានជិតកន្លះតោន នៅកោះរ៉ុង

កោះរ៉ុង៖ ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន ១៧រូប បានបង្កើតសមិទ្ធផលគួរឱ្យកោតសរសើរ ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ ចោលក្នុងសមុទ្រ (Ghost Gear) បានសរុបជិតកន្លះតោន ពីតំបន់ស្នូលជីវចម្រុះនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងឱកាស «ទិវា អណ្តើកសមុទ្រពិភព?លោក ឆ្នាំ២០២៦» កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិប តីភាព លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ក្រុមអ្នកជ្រមុជទឹកបានបំពេញបេស កកម្មមុជទឹកចំនួន…

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៨នាក់ និងម្ចាស់ទីតាំងប្តីប្រពន្ធ ២នាក់ សង្ស័យផ្តល់ទីតាំងឱ្យអនីតិជនលួចលាក់មើលរឿងអាសអាភាស និងរួមភេទ

ភ្នំពេញ៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពល រដ្ឋថា មានក្មេងមប្រុសស្រីជាច្រើននាក់គេចពីសាលារៀន មកប្រមូលផ្តុំគ្នានៅទីតាំងមួយកន្លែង ដោយបិទទ្វារជិតៗ សមត្ថកិច្ចខណ្ឌសែនសុខ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនមនុស្សសរុប ១០នាក់ ក្នុងនោះមានម្ចាស់ទីតាំងជាប្តីប្រពន្ធ ២នាក់ ពាក់ព័ន្ធនឹងការផ្តល់ទីតាំងឱ្យអនីតិជនលួចលាក់មើលរឿងអាសអាភាស និងរួម ភេទ។ ការចុះស្រាវជ្រាវនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១៖០០នាទី ដោយក្រុមការងា រគណៈបញ្ជាការឯកភាពខណ្ឌសែន សុខ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ សែនសុខ និងមានមការសម្របសម្រួលពីលោក លី…

មែកដើមត្រសេកបាក់សង្កត់បុរសជនជាតិវៀតណាមម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖បុរសជនជាតិវៀតណាមម្នាក់វ័យជាង៤០ឆ្នាំ បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីមែកដើមត្រសេកធំមួយបាក់សង្កត់លើខ្លួន ខណៈដែលកំពុងអង្គុយក្រោមដើមឈើនោះ ដើម្បីស្ងោរពងក្រួចទុក ហូប។ ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ០៨យប់ ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះកំពុងអង្គុយស្ងោរពងក្រួច នៅក្រោមដើមត្រសេកធំមួយ ស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមែកឈើធំមួយបាក់ធ្លាក់សង្កត់បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។ ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយមន្ត្រីជំនាញផ្នែកចក្ខុវិច័យវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើកំណត់ហេតុ…

បុគ្គលដែលចាក់រំលោភចូលចំណីទន្លេត្រូវកាយចេញវិញ បើមិនចង់ប្រឈមមុខច្បាប់

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់តាំងក្រុមការងារចម្រុះ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្រាវ ជ្រាវជាបន្ទាន់ បន្ទាប់ពីទទួលបានព័ត៌មានថា មានបុគ្គលមួយក្រុមបានចាក់ដីរំលោភចូលចំណីទន្លេយ៉ាងគឃ្លើន។ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុខរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះខេត្ត បានដឹកនាំកម្លាំងចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។ លទ្ធផលនៃការពិនិត្យរកឃើញថា ម្ចាស់ដីឈ្មោះ ប៉េង ពិសិដ្ឋ និងភរិយាឈ្មោះ ស៊ន សុភា…

រន្ទះបាញ់សម្លាប់សត្វគោ ១១ក្បាល នៅស្រុកទឹកផុស

កំពង់ឆ្នាំង៖សត្វគោចំនួន ១១ក្បាល របស់ប្រជាពលរដ្ឋបានស្លាប់ភ្លាមៗ ក្រោយពីរន្ទះបាញ់ចំក្រុមសត្វដែលកំពុងជ្រកភ្លៀង។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៦ នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោក សូត្រ សង់ អភិបាលស្រុកទឹក ផុស បានឲ្យដឹងនៅយប់ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៦ ថានៅពេលកើត ហេតុការណ៍មានភ្លៀងធ្លាក់ខ្លាំង ខ្យល់ បក់ខ្លាំង រួមទាំងផ្គររន្ទះបាញ់។ សត្វគោទាំង១១ក្បាល ត្រូវរន្ទះបាញ់ចំទីតាំងដែលកំពុងឈរជាក្រុម…

សមត្ថកិច្ចបង្ក្រាបទីតាំងចែកចាយលិខិតឆ្លងដែនចិនក្លែងក្លាយនៅខណ្ឌសែនសុខ

ភ្នំពេញ៖នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង១០ព្រឹក គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សែន សុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក លី គីមស៊ាន ព្រះ រាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាល និងបង្ក្រាបទីតាំងមួយនៅក្នុងខណ្ឌសែនសុខ ដែលជាកន្លែងសង្ស័យផលិត និងចែកចាយលិខិតឆ្លង ដែនចិនក្លែងក្លាយ។ តាមរបាយការណ៍បឋម កម្លាំងជំនាញបានចុះត្រួតពិនិត្យផ្ទះលេខ០៥ ផ្លូវ A០២ បុរីជីបម៉ុង ហ្គ្រេនភ្នំពេញ សុីធី ស្ថិតនៅផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជំរុញក្រុមហ៊ុនទេសចរណ៍ហៃណាន បន្តនាំភ្ញៀវមកកម្ពុជា ក្រោមយុទ្ធនាការលើកលែងទិដ្ឋាការ និងរដូវកាលបៃតង

(ក្រុងហៃគូ, ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦)៖ ក្នុងកម្មវិធីទី៤ នៃដំណើរទស្សនកិច្ចការងារនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យ និងសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន Hainan Wenhua Tourism Group Co., Ltd. តាមការអញ្ជើញរបស់លោក Chen Yuwan អគ្គនាយកក្រុមហ៊ុន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Hainan Wenhua Tourism…

រកឃើញស្រះបុរាណសម័យជ័យវរ្ម័នទី៧ នៅខាងជើងកំពែងព្រះបរមរាជវាំងអង្គរធំ

សៀមរាប៖ លទ្ធផលបឋមនៃការកំណាយបុរាណវិទ្យា បានបង្ហាញពីស្រះបុរាណមួយស្ថិតនៅខាងជើងក្រៅកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ ដែលត្រូវបានសន្និដ្ឋានថាកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ការស្រាវជ្រាវនេះធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ចាប់តាំងពីខែកុម្ភៈ ដើម្បីសិក្សាប្រព័ន្ធគ្រប់គ្រងទឹកបុរាណ និងតម្លៃប្រវត្តិសាស្ត្រនៃតំបន់ព្រះបរមរាជវាំងអង្គរធំ។ តាមការបញ្ជាក់របស់ក្រុមអ្នកជំនាញ ស្រះលេខ១១ មានរូបរាងចតុកោណកែង សាងសង់ពីថ្មបាយក្រៀម មានទំហំប្រមាណ ៦៥ ម៉ែត្រ គុណ ៣០ ម៉ែត្រ និងមានកំពែងថ្មព័ទ្ធជុំវិញ។ ការកំណាយក៏រកឃើញស្រទាប់ដីល្បាប់ជម្រៅប្រមាណ ៣.៥ ម៉ែត្រ ព្រមទាំងភស្តុតាងស្ថាបត្យកម្ម និងសិល្បៈចម្លាក់ ដែលបង្ហាញពីសកម្មភាពលំហែកាយ និងជីវចម្រុះក្នុងប្រព័ន្ធទឹកបុរាណ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា លទ្ធផលស្រាវជ្រាវនេះនឹងត្រូវប្រើជាមូលដ្ឋានសម្រាប់ការបន្តកំណាយបន្ថែម និងគម្រោងស្តារស្រះឱ្យដំណើរការឡើងវិញ…