កំពង់ឆ្នាំង៖នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគ-បរិភោគ ព្រមទាំងថវិកាឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ស្ថិតនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកជំទាវ ត្រូវបានអមដំណើរដោយលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ និងសមាជិកក្រុមការងារពាក់ព័ន្ធ។ ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុន្នី បានមានប្រសាសន៍ថា…
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានផ្គត់ផ្គង់ឈាមដល់មន្ទីរពេទ្យរដ្ឋ និងឯកជន មានកំណើនដល់ ២១០,១៣៦ប្លោក ដោយក្នុងឆ្នាំ២០២៥មានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងអ្នកបរិច្ចាគ ឈាមជំនួសចំនួន ១៨៣,១៤១ប្លោក មានការកើនឡើង ៩,៩៧%បើធៀបទៅនឹងឆ្នាំ២០២៤ ដែលប្រមូលឈាមបានប្រមាណ ១សែន៧ម៉ឺនប្លោក។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថា ការទទួលបានអំណោយឈាមច្រើននេះ ដោយសារមានការចូលរួមការបរិច្ចាគឈាមពីសំណាក់ប្រជាពលរដ្ឋ យុវជនយ៉ាងផុលផុស ពិសេសមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមនិងយុវជនកាយរឹទ្ធិជាដើម។ លោកវេជ្ជបណ្ឌិត បានបន្តថា សន្ទុះនៃការចូលរួមបរិច្ចាគឈាមកើនឡើងនេះបានធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ជួយកាត់បន្ថយការបរិច្ចាគឈាមជំនួសសាច់ញាត និងបងប្អូនរបស់អ្នកជំងឺបានមួយកម្រិត ខណៈបច្ចុប្បន្នក្នុង១ថ្ងៃ មានតម្រូវការឈាមនៅទូទាំងប្រទេសបានកើនឡើងដល់៤០០ប្លោក។ ក្នុងនោះនៅរាជធានីភ្នំពេញ…
ឯកឧត្តម ឆាយ រិទ្ធីសែនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការការទូទៅនិងការងារបក្សឆ្នាំ២០២៥ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះ មូល ដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យនិងស្រុកទឹកផុស អញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងគណបក្សស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស។ កិច្ចប្រជុំនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តម លោកជំទាវ ប្រធានក្រុមការ…
ប្រុងប្រយ័ត្នការឆបោកក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ
នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានក្រើនរម្លឹកដល់ សាធារណជនមេត្តាជ្រាបថា កន្លងមកនាយកដ្ឋានបានធ្វើការផ្សព្វផ្សាយនូវការឆបោបោកក្រោមរូមភាពផ្តល់ប្រាក់កម្ចីអនឡាញ ប៉ុន្តែនាយកដ្ឋានសង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋមួយចំនួនបានចាញ់បោកជនអនាមិកក្រោមរូបភាពការផ្តល់កច្ចីអនឡាញ។ ជាថ្មីម្តងទៀត នាយកដ្ឋានសូមក្រើនរំលឹកដល់សារធារណជន ជាពិសេស អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម សូមមានការប្រុងប្រយ័ត្នចំពោះការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការផ្តល់ប្រាក់កម្ចីអនទ្បាញ តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា ជាពិសេសតាមទំព័រហ្វេស ប៊ុក និងតេលេក្រាម ដែលបានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ ក្រោមល័ក្ខខ័ណ្ឌដាក់ស្នើកម្ចីងាយស្រួលក្នុងគោលបំណងទាក់ទាញអោយប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ និងដាក់ស្នើកម្ចីអនឡាញ។ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅ តាមរយៈគណនីហ្វេសប៊ុក (Messenger) ជនអនាមិកនឹងតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមវិញ។ ក្រោយពួកគាត់ជជែកព្រមព្រៀង តាមតំលៃស្នើប្រាក់កម្ចីរួច ជនអនាមិកតម្រូវអោយថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ…
ដើម្បីញ៉ាំងឱ្យបរិយាកាសនៃព្រឹត្តិការណ៍ សង្គ្រាន្តកំពង់ចាម នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែមានភាពអធិកអធម និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំ«លៀសហាល» ដែលមានទម្ងន់រហូតដល់ ៥តោន និងតម្រៀបជាជួរមានប្រវែងដល់ទៅ ១២០០ម៉ែត្រ សម្រាប់ព្រឹត្តិ ការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ការសម្រេចបន្តជ្រើសរើសយក “លៀសហាល” មកធ្វើជាចំណុចទាក់ទាញសំខាន់នាឆ្នាំនេះ គឺក្នុងគោលបំណងលើកកម្ពស់ចំណីអាហារ…
អភិបាលខេត្តកំពង់ចាម ដាក់បម្រាមមិនឲ្យអ្នកប្រកបអាជីវកម្មតំឡើងថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ
កំពង់ចាម÷ ដើម្បីធានាស្ថេរភាពនៃការលក់ដូរ ផ្ទះសំណាក់ សណ្ឋាគារ កន្លែង អាហាររដ្ឋាន ផ្ងើរកង់ម៉ូតូ ឲ្យនៅរក្សាតំម្លៃដ៏ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ដាក់ពិន័យដល់ម្ចាស់អាជីវកម្មរូបណាដែល ដែលហ៊ានតំឡើងថ្លៃ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ឯកឧត្តម បានមាន ប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ ដោយមានការចូលរួម ពី លោក…
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើ្ជញជួបសំណេះ សំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី នៅឧត្តរមានជ័យ
ឧត្តរមានជ័យៈសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី នៅរសៀលថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ បានអញ្ជើ្ជញជួបសំណេះ សំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន ១៨ គ្រួសាររបស់ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះសម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី ចងចាំ និងដឹងគុណបំផុតចំពោះការលះបង់ដេីម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ទាំងលេីជីវភាព, ការសិក្សារបស់កូនចៅបន្ត និងការស្តារ ឡេីងវិញចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ ជំហរគ្រួសារក្នុងការការពារទឹកដីយេីង។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតីសូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់…
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំបង្កើតមជ្ឈមណ្ឌលមនុស្សចាស់ជរា នៅស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង៖ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារការរៀបចំបង្កើតមជ្ឈមណ្ឌលចាស់ជរា ដែលគ្រោងបង្កើតនៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះកុសលសត្ថា ឆៃ សៅ ព្រះរាជគណៈថ្នាក់កិត្តិយស ព្រះជំនួយការសាលាគណខេត្តកំពង់ឆ្នាំងព្រះសមុហ៍នុគណស្រុកកំពង់ត្រឡាចនិងជាព្រះចៅអធិការវត្តចន្ទសូរិយាក្រឡាញ់ ឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់ត្រឡាច ឧកញ៉ា ឃ្នួរ ម៉ាត់សា ប្រធានគណៈដឹកនាំ សាសានាឥស្លាមក្រុមកនអ៊ីម៉ាំសាន់…
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានរៀបចំស្តីពី «លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានរៀបចំប្រជុំផ្សព្វផ្សាយប្រកាសលេខ ២៩៤ ប្រ.ក ពម របស់ក្រសួងព័ត៌មាន ដែលចេញផ្សាយជាផ្លូវការកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ហឹង ចូច អនុប្រធានមន្ទីរ ព្រះខេមរត្ថេរ ប៉ែន សេដ្ឋា ព្រះរាជា គណៈកិត្តិយស នាយកវិទ្យុសំឡេងព្រះធម៌ FM 102.70MHz…
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។ កិច្ចប្រជុំខាងលើនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ សរុបចំនួន ៣៦៩រូបផងដែរ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មានតួនាទីតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់សមាសភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របច្ចកោណដំណាក់ការទី១ គោលនយោបាយនិងកម្មវិធីកំណែរទម្រង់នានារបស់រាជរដ្ឋាភិបាល សម្តៅធ្វើការអភិវឌ្ឍមូលដ្ឋានការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបទៅនឹងសំណើសំណូមពរ…