ឯកឧត្តម គន់ គីម៖ ភាពសប្បាយរីករាយរបស់ពលរដ្ឋភៀសសឹក បង្ហាញពីការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បានចូលរួមអបអរសាទរ និងសប្បាយរីករាយយ៉ាងក្ដៅក្រហល់ ដូចប្រជាពលរដ្ឋទូទៅ តាមរយៈកម្មវិធីរៀបចំដោយរដ្ឋបាលខេត្តក្នុងមូលដ្ឋាន។ ក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើដំណើរចុះទៅតាមបណ្តាខេត្តទាំង៣ ដើម្បីជួបសំណេះសំណាល និងចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋភៀសសឹក។ ដំណើរចុះទៅនេះ កើតឡើងក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំគ្រប់មធ្យោបាយ ដើម្បីទាមទារអធិបតេយ្យភាពជាតិ និងដោះស្រាយបញ្ហាការបាត់បង់ទឹកដីដោយសារការឈ្លានពាន។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចុះជួបប្រជាពលរដ្ឋ ភៀសសឹកផ្ទាល់ផ្តល់ស្នាមញញឹមនិងដោះស្រាយ បញ្ហាជាក់ស្តែង រួមទាំងការផ្តល់ទឹកស្អាត និងរៀប ចំការជញ្ជូនទឹកទៅដល់ខ្នងផ្ទះ…

លោក យិន សាវ៉េន និងលោក ឆាយ លាភា អញ្ជើញជួបសំណេះសំណាលនិងជូនដំណើរ ប្រជាពលរដ្ឋ កម្មករ កម្មកសរិនី ក្រោយពេលដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

កំពង់ឆ្នាំង៖លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឆាយ លាភា ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញ ជួបសំណេះសំណាល និងជូនដំណើរ ប្រជាពល រដ្ឋ កម្មករ កម្មការិនី ដែលបានមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៣ថ្ងៃ ដោយបានចាប់ផ្តើមវិលត្រឡប់ទៅកន្លែងធ្វើការវិញ។ កម្មវិធីនេះបានរៀបចំឡើងនៅចំណតរថយន្តក្រុងខេត្តកំពង់ឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ដោយមានការរៀបចំរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដឹកប្រជាពលរដ្ឋ កម្មករ កម្មការិនី ត្រឡប់ទៅភ្នំពេញ និងតាមទីតាំងធ្វើការដោយ…

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ផាត សុផាន្នី ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មីជាមួយបងប្អូនប្រជាពលរដ្ឋ ថ្ងៃទី២

កំពង់ឆ្នាំង ÷ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នេះ ឯកឧត្តម ស៊ុន សុវណ្ណា រិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ផាត សុផាន្នី ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយមន្ត្រីរាជការ បានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អាថ្ស័ក ព.ស. ២៥៧០ ជាមួយបងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី។ ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើសេចក្តីអំណរសាទរ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ឱ្យទទួលបាននូវសុខភាពល្អ…

ខេត្តកំពង់ឆ្នាំងបើកសង្ក្រាន្តឆ្នាំថ្មី ដោយបង្ហាញវប្បធម៌ខ្មែរ និងផលិតផលក្នុងស្រុក

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមទាំងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិក្សានុសិស្ស និងប្រជាពលរដ្ឋ ប្រារព្ធពិធីបើកសង្ក្រាន្តឆ្នាំថ្មីប្រពៃ ណីខ្មែរ នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង។ ពិធីនេះបានបំផុសចលនាលេងល្បែងប្រជាប្រិយខ្មែរ និងការដាក់តាំងបង្ហាញផលិតផលជាស្នាដៃប្រចាំរដ្ឋបាលក្រុង និងស្រុកនានានៃខេត្ត ដើម្បីរំលេចនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផ្លៃរបស់ជាតិខ្មែរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ…

អ្នកតំណាងរាស្រ្ត និងគណ:អភិបាលខេត្តអញ្ជើញជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ធចំនួន២ឃុំក្នុងស្រុកកំពង់លែង

កំពង់ឆ្នាំង៖លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល និងរួមអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ធចំនួន២ឃុំ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូលឆ្នាំថ្មីព.ស.២៥៧០ ដែលមានព្រះនាម «រាក្សស័ទេវី»។ ក្នុងឱកាសនោះ…

រន្ធត់ថ្ងៃចូលឆ្នាំទី១! ប្តីតាមទាន់ប្រពន្ធលួចជួបប្រុសស្នេហ៍ ចាក់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តព្រៃវែង៖ កាលពីវេលារំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានកើតហេតុឃាតកម្មដ៏រន្ធត់មួយនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បុរសម្នាក់បានតាមទាន់ប្រពន្ធរបស់ខ្លួនកំពុងលួចជួបជាមួយប្រុសស្នេហ៍នៅក្បែរគុម្ពរស្សីខាងក្រោយផ្ទះ រួចក៏ទប់កំហឹងមិនបាន យកកូនកាំបិតចាក់សម្លាប់ប្រុសស្នេហ៍ភ្លាមៗ និងចាក់ប្រពន្ធរបស់ខ្លួនជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោទាំងកណ្តាលយប់។ ជនដៃដល់ជាប្តី មានឈ្មោះ មឿន ចិត្ត អាយុ ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបង្កហេតុ។ ចំណែកប្រពន្ធរងរបួសឈ្មោះ ស្បោង គុយគី អាយុ ៤១ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗ…

ពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នៅប្រទេសបារាំង

នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង សហ ការជាមួយអាជ្ញាធរទីក្រុង Lognes និងសមាគមន៍យុវជនខ្មែរនៅបារាំង បានរៀបចំពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ យ៉ាងអធិកអធម នៅសាល Citoyen ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជ្ញាធរមូលដ្ឋានបារាំង តំណាងរាស្ត្រ និងសហគមន៍ខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសបារាំង និងវត្តមានឥស្សរជនសំខាន់ៗ រួមមាន លោក Vincent…

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី

កំពង់ឆ្នាំង៖ ក្រុមប្រឹក្សាខេត្ត គណអភិបាលខេត្ត កំពង់ឆ្នាំងរួមនឹងមន្ត្រីរាជការ អាជ្ញាធរក្រោមឱវាទ កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦បានរៀបចំពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការ អភិបាលក្រុង ស្រុក យ៉ាងច្រើនកុះករ។ ពិធីនេះផងដែរបានធ្វើឡើងទៅតាមប្រពៃណីទំនៀមទំលាប់…

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល និងសំណេះ សំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសូត្រមន្តប្រោះព្រំរាប់បាត្រ ប្រសិទ្ធពរជ័យ សិរីមង្គល និងសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធិសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនផងដែរ។ មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសម្តែងនូវសេចក្តីរីករាយ…

អភិបាលខេត្តកំពង់ចាម បង្ហាញអំពីអត្ថប្រយោជន៍ នៃការរៀបចំសង្ក្រាន្តកំពង់ចាមឆ្នាំថ្មីនេះ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាលខេត្តកំពង់ចាម បានបង្ហាញអំពីអត្ថប្រយោជន៍ជាច្រើន ក្នុងការរៀបចំសង្ក្រាន្តកំពង់ ចាម ឆ្នាំថ្មី២០២៦នេះ ដែលពាក់ព័ន្ធការរក្សាវប្បធម៌ប្រពៃណីសាសនា និងការរំលឹកដឹងគុណដល់ វីរៈកងទ័ពការពារព្រំដែន និងប្រយោជន៍ដល់សេដ្ឋកិច្ចខេត្តជាដើម។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំលើកទី ២៣អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ទៀត ថា ការរៀបចំសង្ក្រាន្តកំពង់ចាមឆ្នាំនេះ គឺរដ្ឋបាលខេត្តបានពិភាក្សាជាមួយថ្នាក់ដឹកនាំយ៉ាងល្អិតល្អន់ ដែលសង្ក្រាន្តនេះមានទ្រង់ទ្រាយធំជាងឆ្នាំ…