ក្រសួងអប់រំ ជូនដំណឹងពីការបិទផ្សាយឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ពីការបិទផ្សាយឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ ក្រសងបញ្ជាក់ថា ដើម្បីលើកទឹកចិត្តបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ឱ្យមកមើលឈ្មោះប្រឡងនៅតាម មណ្ឌលប្រឡងនីមួយៗ ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡងចំនួនពីរលើក៖ -លើកទី១៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ចំណែកនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥…

Chelsea ជាក្លិបតែមួយគត់នៅ EPL នឹងគ្មានស្លាកឧបត្ថម្ភធំលើអាវ រដូវកាលថ្មី

កាលពីពេលថ្មីៗនេះក្លិប Nottingham Forest រកបានដៃគូឧបត្ថម្ភធំថ្មីជាក្រុមហ៊ុនល្បែងភ្នាល់របស់អាម៉េរិក ឈ្មោះ ​Bally Corporation។ រឿងនេះបានបន្តធ្វើឱ្យក្លិប Chelsea នឹងក្លាយជាក្លិបតែមួយប្រចាំលីគកំពូលអង់គ្លេស​ នឹងត្រូវប្រកួតដោយគ្មានស្លាកឧបត្ថម្ភធំលើអាវក្រុម។ ប៉ុន្តែយ៉ាងណានៅពីក្រោយ នៃការគ្មានស្លាកសញ្ញាក្រុមហ៊ុនឧបត្ថម្ភធំលើក្លិបរហស្សនាមតោខៀវ គឺពោរពេញដោយការប្រជែងពីសំណាក់ក្រុមហ៊ុនធំៗទាំងអស់នោះ ដើម្បីអាចក្លាយជាដៃគូជាមួយនឹង Chelsea សម្រាប់រដូវកាលថ្មី។ ក្លិប Chelsea ត្រូវបានគេដឹងថា​ បច្ចុប្បន្នកំពុងតែផ្តោតទៅលើឱកាសជាដៃគូនឹងក្រុមហ៊ុនឧបត្ថម្ភធំថ្មីមួយ ដែលនឹងអាចក្លាយជាដៃគូរយៈពេលវែងតែម្តង មិនមែនត្រឹមតែពេល ២ ឬ ៣ឆ្នាំ នោះទេ។ គោលដៅក្លិប Chelsea ក៏សម្លឹងមើលឱកាសទទួលបានប្រាក់ពីចន្លោះ…

ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យលិចតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ និងវាយផ្តាច់ផ្លូវទៅកាន់រមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ

ព្រះសីហនុ៖ភ្លៀងធ្លាក់មួយយប់ ពីរថ្ងៃជាប់គ្នា បណ្តាលឲ្យលិចតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ និងវាយផ្តាច់ផ្លូវរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្រុងព្រះសីហនុ ដែលចំណុចនេះក៏ធ្លាប់បានដាច់កន្លងមកផងដែរខណៈមានភ្លៀងធ្លាក់ខ្លាំងបែបនេះ។ ផ្លូវរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយនេះបានដាច់ដោយសារជំនន់ទឹកភ្លៀង ក្រោយមានភ្លៀងបន្តធ្លាក់រយៈពេល១យប់ ២ថ្ងៃបើគិតមកដល់ហ្នឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ពោលភ្លៀងធ្លាក់តាំងពីរសៀលថ្ងៃទី១៥ សីហា ម្សិលមិញមកម្ល៉េះ រហូតធ្វើឲ្យតំបន់ទំនាបមួយចំនួនបានលិចរយៈពេលយូរ និងឆាប់ ក្នុងក្រុងព្រះសីហនុ ផ្តាច់ផ្លូវចេញ-ចូល រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ដែលមិនអាចឲ្យបងប្អូន និងភ្ញៀវទេសចរណ៍ធ្វើដំណើរបាន។

លោក ត្រាំ និងលោក ពូទីន បិទបញ្ចប់កិច្ចប្រជុំកំពូលនៅ Alaska ដោយគ្មានកិច្ចព្រមព្រៀងស្ដីពីសង្រ្គាមអ៊ុយក្រែន

Alaska៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៥ ខែសីហា បាននិយាយថារូបលោក និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយដើម្បីដោះស្រាយ ឬក៏ផ្អាកសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែននោះទេ បន្ទាប់ពីកិច្ចប្រជុំកំពូលចាយពេលជិត៣ម៉ោងនៅរដ្ឋ Alaska បើទោះជាលោក ត្រាំ អះអាងពីភាពរីកចម្រើនក្នុងជំនួបជាមួយលោក ពូទីនក៏ដោយ។ តាមលោក ត្រាំ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងលោក…

ស្រ្តីទី១កម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ចង់ឃើញកុមារមានស្នាមញញឹម​នៅលើផ្ទៃមុខ​ មិនមែនទឹកភ្នែក​ដោយសារការបាត់បង់

ភ្នំពេញ៖ ក្នុងកម្មវិធី “Smile Asia Charity Gala 2025” កាលពីយប់ថ្ងៃទី​១៤ សីហា លោកស្រី ពេជ ចន្ទមុន្នី ភរិយា​សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ថ្លែង​សារ​សន្ដិភាព​ទៅកាន់​អ្នកចូលរួម​ និង​ពិភពលោក ក្រោយ​លោកស្រីទទួល​បាន​ពាន​រង្វាន់​“Smile Asia Philanthropic Visionary Award”។ ពី​ប្រទេស​សិង្ហបុរី ភរិយា​នាយករដ្ឋមន្រ្តីកម្ពុជា ​ថ្លែង​ថា កម្ពុជា​ត្រូវការ​សន្តិភាព មិន​​ត្រូវការ​សង្រ្គាមឡើយ។ លោកស្រី ពេជ…

CMAC រក ឃេីញគ្រាប់ផ្សែង ជាប្រភេទគ្រាប់ផ្លោង មានផ្ទុកសារធាតុឆេះ និងផ្សែងពុល

ភ្នំពេញ ៖ កម្លាំងជំនាញអង្គភាព CMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសសម្អាតបន្ទាន់ នៅតំបន់ដែលរងផលប៉ះពាល់ដោយសារការ ឈ្លានពាន របស់ថៃរយៈពេល៥ថ្ងៃកន្លងមក។ ក្នុង បេសកកម្ម នេះ កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែង ជាប្រភេទគ្រាប់ផ្លោង១៥៥មីលីម៉ែត្រ មានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានថៃ បានបាញ់ក្នុងជម្លោះនេះ។ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា (CMAC) បានឱ្យដឹងថា…

រាជធានីភ្នំពេញ និងខេត្តកំពង់ធំ បង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នា

ភ្នំពេញ៖ កាលនៅថ្ងៃទី​១៥ សីហា ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ និង​រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​ភ្ជាប់​ចំណង​មិត្ត​ភាព​រួម​គ្នា តា​ម​រយៈការ​ចុះ​​អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ។ ពិធី​ចុះ​អនុស្សរណៈនេះ ធ្វើឡើង​នៅ​រដ្ឋបាល​រាជធានីភ្នំពេញ ក្រោម​វត្ត​មាន​លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ។ តាមរយៈ​អនុស្សរណៈនេះ ភាគីទាំងពី​រ បាន​ឯកភាព​នឹង​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្ដូរ និង​កិច្ច​សហប្រតិបត្តិការ​គ្នា​ ដោយ​តម្លាភាព និង​អនុលោមតាមច្បាប់។ ជាមួយ​គ្នានេះ រដ្ឋបាល​រាជធានីភ្នំពេញ និង​ខេត្ត​កំពង់ធំ ប្ដេជ្ញា​ខំកសាង​បរិយាកាស​អំណោយ​ផល​…

សេចក្តីប្រកាសព័ត៌មាន៖ កិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុងអាននីង ខេត្តយូណាន

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន៖ កិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន។ The Tea Chat among the Foreign Ministers of China, Cambodia and Thailand 14 August 2025, Anning, Yunnan Province

ប្រទះឃើញបដិមាធ្វើពីស្ពាន់ ពេលធ្វើការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥ លោក ហុិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ និងក្រុមការងារការិយាល័យបេតិកភណ្ឌ សហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ រដ្ឋបាលស្រុកសន្ទុក និងអធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះពិនិត្យ និងវាយតម្លៃវត្ថុសិល្បៈរកឃើញថ្មីចំនួន១ (មួយ) ដុំ/អង្គ នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។ លោក ហុិន សោភ័ណ បានឱ្យដឹងថា បដិមានេះ រកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន…

នាយឧត្តមសេនីយ៍ ស ថេត៖ កម្លាំងនគរបាលមួយក្រុម ដែលចុះបង្ក្រាបបទល្មើសនៅខេត្តកោះកុង​ ហើយឆ្លៀតយកទ្រព្បសម្បត្តិរបស់ម្ចាស់ទីតាំង ត្រូវទទួលខុសត្រូវ និងឈានទៅអនុវត្តវិន័យកងកម្លាំង

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកកម្លាំងនគរបាលមួយក្រុម កាលពីពេលកន្លងទៅ បានចុះបង្ក្រាបបទល្មើសនៅខេត្តកោះកុង​ ហើយឆ្លៀតយកទ្រព្បសម្បត្តិរបស់ម្ចាស់ទីតាំង ជាគំរូមិនល្អសម្រាប់កងកម្លាំងនគរបាលជាតិនោះឡើយ ហើយកម្លាំងនគរបាលទាំងនោះ នឹងទទួលខុសត្រូវ ហើយឈានទៅអនុវត្តវិន័យកងកម្លាំង។ នេះជាការលើកឡើងជាថ្មីរបស់នាយឧត្តមសេនីយ៍ ស ថេត នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី-ខេត្ត និងនគរបាលពាក់ព័ន្ធជាច្រើននាក់ទៀតនោះ នាយឧត្តមសេនីយ៍ ស ថេត…