ភ្នំពេញ៖ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រី្តរាជការ នៃសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ បានផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ក្នុងឱកាសដែលលោកជំទាវបណ្ឌិត ទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី២ នៅក្នុងកម្មវិធី…
រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ជួយផ្នែកមនុស្សធម៌នៅកម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះតាមបន្ទាត់ព្រំដែន
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីជួយផ្នែកមនុស្សធម៌នៅកម្ពុជា ដោយផ្តោតលើការរងគ្រោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសារជម្លោះព្រំដែន។ តាមរយៈបណ្តាញសង្គមរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៥ខែសីហា ឆ្នាំ២០២៥នេះ លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលជាជំនួយឥតសំណង មានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ប្រភពបន្តថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់…
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ថា លោក ពូទីន ត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចព្រមព្រៀងស្ដីពីអ៊ុយក្រែន
តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកជឿជាក់ថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមរបស់លោកនៅអ៊ុយក្រែន ប៉ុន្តែសន្តិភាពនឹងតម្រូវឱ្យមានកិច្ចប្រជុំកំពូលលើកទី២ដែលមានការចូលរួមពីមេដឹកនាំអ៊ុយក្រែនដែរ។ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា និងមុនរូបលោកត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយលោក ពូទីន ក្នុងរដ្ឋ Alaska នៅថ្ងៃសុក្រ ទី១៥ ខែសីហា។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាលោកប្រធានាធិបតី ពូទីន នឹងបញ្ឈប់សង្រ្គាម។ ខ្ញុំគិតថាលោកប្រធានាធិបតី…
ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារជួបសួរសុខទុក្ខបងប្អូនកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
សៀមរាប: នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំសហការី នាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់បងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរ ម្តងហើយម្តងទៀត និងដឹងគុណចំពោះវីរភាពរបស់បងប្អូនកងទ័ពយើងទាំងអស់ ដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់…
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group ប្រចាំកម្ពុជា-វៀតណាម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោកស្រី Amélie HUMPHREYS អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group ប្រចាំកម្ពុជា-វៀតណាម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។ គោលបំណងនៃជំនួបសម្តែងការគួរសមនេះ គឺធ្វើឡើងដើម្បីបង្ហាញអំពីចំណាប់អារម្មណ៍ ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តអន្តរជាតិរបស់ CMA CGM Group ដែលបានកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា…
ពូទីន ហៅទូរសព្ទទៅ គីម ជុងអ៊ុន ដើម្បីពិភាក្សាគ្នា មុនកិច្ចប្រជុំកំពូលជាមួយ ត្រាំ ស្តីពីអ៊ុយក្រែន
កាលពីថ្ងៃទី១២ ខែសីហា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្ទនាតាមទូរសព្ទជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយរៀប រាប់អំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន មុនពេលដែលប្រមុខវិមានក្រឹមឡាំងរូបនេះគ្រោងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រសប្តាហ៍នេះ។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA លោក គីម បានបង្ហាញការគាំទ្រដោយមិនងាករេចំពោះសកម្មភាពរបស់រុស្ស៊ី ក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកកូរ៉េខាងជើង-រុស្ស៊ីឆ្នាំ២០២៤ ដោយសន្យាថានឹង«គាំទ្រយ៉ាងពេញទំហឹងគ្រប់វិធានការ» ដែលធ្វើឡើងដោយទីក្រុងមូស្គូ។ វិមានក្រឹមឡាំងបាននិយាយថា ការពិភាក្សាត្រូវបានធ្វើឡើង «នៅក្នុងបរិបទនៃកិច្ចពិភាក្សានាពេលខាងមុខ» ជាមួយទីក្រុងវ៉ាស៊ីនតោន។…
ជនភៀសខ្លួនមីយ៉ាន់ម៉ា ១០ម៉ឺននាក់ក្នុងប្រទេសថៃ ប្រឈមភាពអត់ឃ្លាននិងវិបត្តិសុខភាព
ការកាត់បន្ថយជំនួយត្រូវបានចូលជាធរមាននៅថ្ងៃទី ៣១ខែកក្កដា ឆ្នាំ ២០២៥ បានបញ្ចប់សេវាកម្មថែទាំសុខភាពសុខភាព និងជំនួយស្បៀងអាហារសម្រាប់គ្រួសារភាគច្រើន ដោយទុកឱ្យជនភៀសខ្លួន ដែលមិនអាចធ្វើការដោយស្របច្បាប់ ឬធ្វើដំណើរទៅក្រៅជំរុំ ក្នុងស្ថានភាពអស់សង្ឃឹម។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយថា ជនភៀសខ្លួនមីយ៉ាន់ម៉ាជាង ១០ ម៉ឺននាក់ដែលកំពុងរស់នៅក្នុងជំរុំនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា បានបាត់បង់អាហារ និងជំនួយផ្នែកថែទាំសុខភាពភាគច្រើនរបស់ពួកគេ បន្ទាប់ពីការកាត់បន្ថយមូលនិធិរបស់សហរដ្ឋអាមេរិក និងការខ្វះខាតជំនួយផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយររបស់ Human Right Watch នៅថ្ងៃទី១២ខែសីហានេះ។ ជំរុំជនភៀសខ្លួនទាំងប្រាំបួនដែលត្រូវបានបង្កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មានប្រជាជនជាង ១០៧,០០០ នាក់…
ថៃ កោះប្រជុំបន្ទាន់នៅខេត្តភាគខាងត្បូង និងត្រៀមកម្លាំង ដើម្បីទប់ទល់ជាមួយក្រុមបះបោរផ្តាច់ខ្លួន
តាមការចុះផ្សាយរបស់ The Nation, លោក Paisal Nusang បានពិនិត្យមើលស្ថានការណ៍លើតំបន់ព្រៃភ្នំកាលពីថ្ងៃអង្គារទី១២ខែសីហា ដើម្បីតាមដានការជួញដូរអាវុធនិងគ្រាប់រំសេវរបស់ក្រុមបះបោរពីប្រទេសជិតខាងចូលដីថៃ វាយតម្លៃផ្លូវរត់ពន្ធ ទីតាំងសម្ងាត់ និងចំណុចងាយរងគ្រោះដែលអាចត្រូវបានប្រើសម្រាប់ការជួញដូរអាវុធ។ គ្រាន់តែពិនិត្យចប់ភ្លាម មេភូមិភាគ៤រូបនេះ ស្រាប់តែកោះប្រជុំជាបន្ទាន់តែម្តងជាមួយអង្គភាពសុរិយោទ័យ និងក្រុមការងារពិសេសណារ៉ាធីវ៉ាត់ ដើម្បីត្រៀមប្រតិបត្តិការនិងកម្លាំង ក្នុងគោលបំណងទប់ស្កាត់ផ្លូវរត់ពន្ធសំខាន់ៗ ក៏ដូចជាប្រុងជើងការក្នុងករណីមានការវាយប្រហារណាមួយកើតឡើង។ សូមជម្រាបជាថ្មី អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតមានឡើងជាយូរមកហើយរវាងរដ្ឋាភិបាលថៃនិងក្រុមបះបោរផ្តាច់ខ្លួនមូស្លីម។ យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ។ រដ្ឋាភិបាលថៃ បានព្យាយាមដោះស្រាយបញ្ហានេះតាមរយៈកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរធំៗ ដូចជា Barisan Revolusi Nasional ដោយមានការជួយសម្របសម្រួលពីម៉ាឡេស៊ី។ ទោះបីជាមានការចរចាក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតមានឡើងម្ដងម្កាលរហូតមកដល់បច្ចុប្បន្ន៕
ថៃ ព្រមានឲ្យខេត្តចំនួន៣៨ ត្រូវប្រយ័ត្នការវាយប្រហារដោយព្យុះ Podul រីឯបាងកក ក៏រងហានិភ័យ
តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ ក្នុងចំណោមខេត្តទាំង៣៨នោះ មានខេត្តចំនួន៤ដែលនឹងរងការវាយប្រហារខ្លាំងជាងគេគឺ Chanthaburi, Trat, Ranong និង Phang Nga។ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ខ្លាំងបំផុត បូករួមជាមួយខ្យល់កន្ត្រាក់ ជំនន់រហ័សនិងបំណាក់ដី ខណៈព្យុះទីហ្វុង Podul នឹងជះឥទ្ធិពល៦០% លើរាជធានីនៃប្រទេសថៃផងដែរ។ ចំណែកនៅតាមតំបន់សមុទ្រវិញ នាយកដ្ឋានឧតុនិយមព្យាករណ៍ថា រលកសមុទ្រអាចមានកម្ពស់រហូតដល់ទៅ២ម៉ែត្រឯណោះ ដូច្នេះហើយអ្នកនេសាទ ត្រូវព្រមានកុំចេញទូកឲ្យសោះបើអាកាសធាតុមិនស្រួល។ សូមជម្រាបថា ព្យុះ Podul នេះក៏ជះឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាដែរ ដែលវានឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ទោះបីជាយ៉ាងណាក៏ដោយ ព្យុះទី១១ក្នុងឆ្នាំ២០២៥មួយនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ តាមការប្រកាសរបស់ក្រសួង ធនធានទឹកនិងឧតុនិយម ការដែលព្យុះនេះនៅតែបន្តជះឥទ្ធិពលមកលើកម្ពុជា ក៏ដោយសារវានៅតែបន្តមានឥទ្ធិពលលើសមុទ្រអាន់ដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី៕
Elon Musk: xAI នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុន Apple ពាក់ព័ន្ធនឹងចំណាត់ថ្នាក់លើ App Store
បរទេស៖ តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក Elon Musk បានប្រកាសតាមបណ្តាញសង្គម X ថា ក្រុមហ៊ុន xAI របស់លោកនឹងចាប់ផ្ដើមនូវ «សកម្មភាពច្បាប់ភ្លាមៗ» ចំពោះក្រុមហ៊ុន Apple ដោយចោទប្រកាន់ថា Apple បានប្រព្រឹត្តិការរំលោភច្បាប់ប្រឆាំងអាជីវក Antitrust ទាក់ទងនឹងវិធីសាស្រ្តរៀបចំចំណាត់ថ្នាក់កម្មវិធី (App Store Rankings)។ Elon Musk បានអះអាងថា App Store របស់ Apple…