ប្រភេទនៃការនាំចូលទំនិញពីសហរដ្ឋអាម៉េរិកមកកម្ពុជា ដោយទទួលបានអត្រាពន្ធគយ ០%

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក ហើយនាំចូលមក​កម្ពុជា ​លើកលែងតែទំនិញដែលប្រើប្រាស់រួច។ យ៉ាងនេះក្តីក៏មានលក្ខខណ្ឌតម្រូវមួយចំនួនអ្នកនាំចូលត្រូវឈ្វេងយល់ ដើម្បី​ទទួលបានអត្រាពន្ធគយអនុគ្រោះ០% នេះ។ ​​យោងតាម​ប្រកាស​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​បានបញ្ជាក់ថា ​ទំនិញដែលទទួលបានអត្រាពន្ធគយអនុគ្រោះ ០% លុះត្រាតែជាទំនិញថ្មី ដែលមិនត្រូវបានប្រើប្រាស់រួច។ អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា ទំនិញប្រើរួច គឺសំដៅដល់ទំនិញដែលបានឆ្លងកាត់ការប្រើប្រាស់រួច ឬបានកាន់កាប់រួចដោយអ្នកប្រើប្រាស់ដែលមិនមែនជាអ្នកផលិត, អ្នកចែកចាយ, ឬអ្នកលក់បន្ត។ ​ជាក់ស្តែងការនាំចូលរថយន្ត​មកពីអាមេរិក ដែលអាចស្នើសុំអត្រាពន្ធគយ ០%បាន ត្រូវគោរពលក្ខខណ្ឌដូច​ជា៖ –…

លោកស្រី Kim Keon He អតីតស្រ្តីទី១របស់កូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើពុករលួយ

សេអ៊ូល៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១២ ខែសីហា អតីតស្ត្រីទី១របស់កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានចាប់ខ្លួន បន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួនលោកស្រី ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ជាការចោទប្រកាន់មួយដែលភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol រូបនេះបានច្រានចោល។   លោកស្រី Kim Keon Hee បានក្លាយជាអតីតស្រ្តីទី១តែម្នាក់គត់របស់កូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួន ខណៈស្វាមីរបស់លោកស្រី គឺលោក Yoon Suk Yeol…

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ថម្ភថវិកា ៤០លានរៀល ដើម្បីទិញម៉ូតូ ១០គ្រឿង ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ

ព្រះវិហារ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក គីម រិទ្ធី បានយកម៉ូតូចំនួន ១០គ្រឿងនោះ ទៅជូនកងទ័ពជួរមុខ នៃកងពលតូចអន្តរាគមន៍លេខ៧ និងកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដោយក្នុង១កងពល ទទួលបានម៉ូតូចំនួន ៥គ្រឿង ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ។   ក្នុងឪកាសដ៍ឧត្តុង្គឧត្តមនេះ លោក គីម រិទ្ធី ព្រមទាំងវីរកងទ័ពជួរមុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួន ផ្ដល់ជូនភរិយាវីរកងទ័ពជួរមុខ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់សហការី និងយុវជនកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួន ផ្តល់ជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ដោយសារភរិយាវីរកងទ័ពជួរមុខ លោក ឱប វ៉ាត់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺផ្លូវដង្ហើម (សួត) រួមទាំងជំងឺប្រចាំកាយផ្សេងទៀត។…

ក្រោយលត់ Kasuka យ៉ាងចាស់ដៃ ៦-០ ភ្នំពេញក្រោន ឡើងវគ្គចែកពូល ACGL 2025/26

កាលពីយប់ថ្ងៃទី១២ ខែសីហាកន្លងទៅ ជំនួបវគ្គជម្រុះបឋម(Preliminary Stage) រវាងក្រុមទាំងពីរ បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិប្រ៊ុយណេ ខណៈការប្រកួតបានធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គចែកពូល នៃពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ីខាងលើ។ ជាលទ្ធផលក្រុមភ្នំពេញក្រោន របស់កម្ពុជា ធ្វើបានយ៉ាងល្អ ក្នុងការដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ រហូតរកបាន ៦គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ ឡុង ភារ៉ាត់ ២គ្រាប់ នៅនាទី២៧ និងនាទី៦៤, កីឡាករ Moses John Dyer រកបាន ២គ្រាប់ នៅនាទី៦៧…

អគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋ១ ខ្នងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ ផ្ទ្ទះប្រជាពលរដ្ឋ១ ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុងកាលពីវេលា ម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅខាងជើងផ្សារព្រៃខ្មែរស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យនេះ ម្ចាស់ផទះមានឈ្មោះ អុល សុភា ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ ក្នុងពេលកើតហេតុភ្លាមរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ជួយពន្លត់អគ្គិភ័យ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី លុយ…

សូមអនុមោទនា ថ្ងៃសីល ថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩

សូមអនុមោទនា ថ្ងៃសីល ថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ។ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី ។ សូមធ្វើចិត្តជ្រះថ្លា និងអនុមោទនា រក្សាសីល សូមជួបតែសេចក្តីសុខ ចម្រើនទាំងអស់គ្នា។

សំណេរឧបនាយករដ្ឋមន្រ្តីការពារជាតិកម្ពុជា៖ «ភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកលឈ្នានីស, មិនមែនរឿងភាគទេ វាចេញរឿងពិត និងពិតជាបានឃើញពេញភ្នែក» !

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីការពារជាតិកម្ពុជា ទៀ សីហា បានបង្ហាញសារគួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គមរបស់លោកនាព្រលប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរទាំងស្រុងរបស់លោកដូចខាងក្រោម៖ «ចេញផ្សាយមិនចេះហត់ ពូកែ ឆ្លាត ព្រមទាំងសម្រស់បាន! ចេះផ្អែម ចេះជូរ ចេះចត់ ចេះកំសត់ គ្រប់ជំនាញ។ មើលរឿងភាគតាំងពីក្មេងដល់ធំ ជក់ចិត្ត និងសរសើអ្នកនិពន្ធ ពូកែនឹកឃើញ ពូកែបង្ហាញភាពស្រស់ស្អាតកក់ក្តៅ ប៉ិនបង្ហាញពីភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកល ឈ្នានីស ក្នុងបំណងគ្រប់គ្រងមនុស្ស ឬទ្រព្យដែលខ្លួនឯងប្រាថ្នា។ ពេលនេះដឹងហើយ មិនមែនរឿងភាគទេ វាចេញពីរឿងពិត និងពិតជាបានឃើញពេញភ្នែក»៕…

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៥ សីហា ២០២៥ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនពលរដ្ឋភៀសខ្លួនពីតំបន់ព្រំដែន និងភរិយាយោធិនជួរមុខ ១០៥គ្រួសារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ អំណោយរួមមានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ កន្ទេល សាប៊ូ ឃីត (មុង ក្រមា)…

ឯកឧត្តម ប្រាក់ សោភ័ណ ថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាជនភៀសសឹកក្នុងខេត្តសៀមរាប

សៀមរាប៖ ក្នុងឱកាសទទួលអំណោយជាថវិកាចំនួន ១ម៉ឺនដុល្លារ ពីលោកឧកញ៉ា គ្រី ទូច និង លោកជំទាវ ទ្រី ង៉ូវណាំ និងសប្បុរសជន នាថ្ងៃទី៣ ខែសីហាកន្លងទៅនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់បងប្អូនសប្បុរសជនទាំងអស់ ដែលមានស្មារតីស្រឡាញ់ជាតិ ដោយបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងបងប្អូនជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប។ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា…