ផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿង ញៀនឆ្នាំ២០២៦ នៅសាលាស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ នៅរសៀល ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៦ លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជាមួយ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច និងលោកវរសេនីយ៍ទោ សួន សារិន តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៦ នៅសាលាស្រុកបរិបូណ៌។ ពិធីនេះមានការចូលរួមពីប្រតិភូក្រសួងអធិការកិច្ច ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានមន្ទីរអធិការកិច្ចខេត្ត កងកម្លាំងទាំងបី…

យុទ្ធនាការផលិតផលជាតិ  កំពុងដំណើរការយ៉ាងសកម្មនៅក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ យុទ្ធនាការផលិតផលជាតិ  កំពុងដំណើរការយ៉ាងសកម្មនៅក្នុងក្រុងកំពង់ឆ្នាំង ដោយមានការចុះសម្របសម្រួលពីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង។ យុទ្ធនាការនេះ រួមមានផ្សារទំនើបចំនួនពីរ គឺ ផ្សារទំនើបស៊ីត្រា និង ផ្សារឡាក់គីមីនី ដែលកំពុងផ្តល់កន្លែងដាក់តាំងលក់ផលិតផលជាតិខ្មែរ គ្រប់ប្រភេទ។ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ទាំងអ្នករស់នៅក្នុងខេត្ត និងអ្នកធ្វើដំណើរឆ្លងកាត់ សូមមេត្តាចូលរួមគាំទ្រផលិតផលជាតិដែលមានលក់នៅទីតាំងខាងលើ។ ការគាំទ្រនេះ មិនត្រឹមតែបង្ហាញពីស្មារតីស្នេហាជាតិ និងមាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរួមចំណែកអភិវឌ្ឍន៍ផលិតផលខ្មែរ ឱ្យកាន់តែមានគុណភាពខ្ពស់ និងអាចប្រកួតប្រជែងបាននៅលើឆាកអន្តរជាតិផងដែរ។ យុទ្ធនាការផលិតផលជាតិ  គឺជាផ្នែកមួយនៃគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក គាំទ្រកសិករ និងផលិតករខ្មែរ ព្រមទាំងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។…

ចំណេះដឹងទូទៅ៖ ភាពខុសគ្នារវាងឧស្ម័នធម្មជាតិរាវ (LNG), ឧស្ម័នឥន្ធនៈរាវ (LPG) និងប្រេងឥន្ធនៈ (Petrol)

ភាពខុសគ្នារវាងឧស្ម័នធម្មជាតិរាវ (LNG), ឧស្ម័នឥន្ធនៈរាវ (LPG) និងប្រេងឥន្ធនៈ (Petrol) ៖ ឧស្ម័នធម្មជាតិរាវ LNG (Liquefied Natural Gas): វាជាឧស្ម័នធម្មជាតិ ដែលមានសារធាតុមេតានយ៉ាងច្រើន (Methane) ដែលត្រូវរក្សាទុកក្នុងកម្រិតក្រោម១៦២អង្សា (-162°C)។ នៅ ពេលប្រើ គេត្រូវបម្លែងវាវិញទៅជាឧស្ម័ន ហើយ ដុតយកកម្តៅ។ LNG គឺសម្រាប់ផលិតអគ្គិសនី ប្រើក្នុងរោងចក្រ ឧស្សាហកម្ម ប្រើសម្រាប់បើកនាវានិងរថយន្តមួយចំនួន។ចំពោះផលលើបរិ ស្ថានវិញ វាបញ្ចេញផ្សែង និងឧស្ម័នកាបូនិច…

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនានិងលើកទិសដៅអនុវត្តបន្តខែមេសាឆ្នាំ ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ឆ្នាំង (គ.ក.ស.ក) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិស ដៅអនុវត្តបន្តខែមេសា ឆ្នាំ២០២៦ របស់គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អនុប្រធានគ.ក.ស.ក រួមទាំងតំណាងអង្គការដៃគូនានា។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា រួមទាំងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៦។ អង្គប្រជុំបានរិះរក និងពិភាក្សាទៅលើបញ្ហាប្រឈមនានា ដើម្បីជ្រើសរើសយោបល់…

រថយន្តដឹកលៀសខុសច្បាប់ ត្រូវបានកម្លាំយោធា ឃាត់បានចំនួន ០២គ្រឿង

សៀមរាប៖ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងសហការណ៍របស់យោធា ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរង រួមជាមួយកម្លាំងកងពលតូចថ្មើជើងលេខ៥១ និងកម្លាំងយោធភូមិ ភាគទី៥ បានធ្វើការល្បាតត្រួតពិនិត្យលើផ្លូវជាតិលេខ៦ ក្រោមបទបញ្ជាបង្ក្រាប បទល្មើសនេសាទលើផ្ទៃបឹង ទន្លេសាប របស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទ។ លទ្ធផល កងកម្លាំងបានចាប់ឃាត់រថយន្តដឹក លៀសខុសច្បាប់ចំនួន ០២គ្រឿង គោលដៅ ដឹកយកទៅប្រទេសវៀតណាម នៅចំណុចភូមិសាស្ត្រឃុំខ្ចាស់ ស្រុកសូត្រនិគម…

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៃខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត ប្រតិភូអមដំណើរ នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក អាជ្ញាធរ…

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្ដេចឧត្តម ទេពញាណ ហ៊ុន ណេង ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦

កំពង់ចាមៈ លោកជំទាវ កុល ធារិន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល ជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្ដេចឧត្តម ទេពញាណ ហ៊ុន ណេង ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមប្រធានបទ “ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ស្រី គីមឆយ ទីប្រឹក្សាជាន់ខ្ពស់…

ពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ លើកទី២ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅភូមិអូរកាខុប

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងរៀបចំពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ លើកទី២ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។ ពិធីខាងលើនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង រួមជាមួយ ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក អគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីអភិបាលរងខេត្ត…

លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំងចុះសាកសួរសុខទុក្ខ និង នាំយកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ ផ្ទះលេខ៣១ និង លេខ៣២ 

កំពង់ឆ្នាំង៖ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារអតីតយុទ្ធជនចំនួន២គ្រួសារ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គឺគ្រួសារអតីតយុទ្ធជន ផ្ទះលេខ៣១ និងផ្ទះលេខ៣២។ គ្រួសារនីមួយៗបានទទួលអំណោយមនុស្សធម៌ដូចខាងក្រោម៖ – អង្ករ ២៥គីឡូក្រាម – មី ១កេស – ទឹកសុទ្ធ ១កេស – ទឹកស៊ីអ៊ីវ…

សិក្ខាសាលា ស្តីពី “ការឆ្លុះបញ្ចាំងវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឈន៍ និងជំនួយសង្គ្រោះអន្តរជាតិ FIDR

កំពង់ឆ្នាំង៖ សិក្ខាសាលា ស្តីពី «ការឆ្លុះបញ្ចាំងវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)» បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង។ សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងតំណាងពាក់ព័ន្ធជាច្រើនរូប រួមមាន លោក ដៃ ហាស៊ីហ្គាវ៉ា និងលោក រីអូ ស៊ីនចូ ជាម្ចាស់ជំនួយរបស់ FIDR អាជ្ញាធរក្រុង-ស្រុក នាយកអង្គការ FIDR ប្រចាំប្រទេសកម្ពុជា…